ឯកឧត្តមអ៊ិន ចន្ថារដ្ឋលេខា ធិការក្រសួងអភិវឌ្ឍន៍ជនបទបានដឹកនាំអន្ដរ ក្រសួងត្រួតពិនិត្យនិងវាយតម្លៃផ្លូវ២គម្រោង..!!

នៅថ្ងៃពុធ ៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២១ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណ:កម្មកាអន្ដរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញត្រួតពិនិត្យវាយតម្លៃ និងប្រគល់ ទទួលការងារសាងសង់ផ្លូវចំនួន០២ គម្រោងដូចខាងក្រោម ៖

-គម្រោងទី១ ៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០១ ខ្សែ ប្រវែង ៣ ៨០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ សាងសង់លូប្រអប់មុខពីរចំនួន ០១ កន្លែង លូមូលមុខពីរចំនួន ០១ កន្លែង ស្ថិតនៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ គម្រោងនេះគណ:កម្មការបានសម្រេចទទួលយក ១០០%។

-គម្រោងទី២ ៖ ការងារស្ថាបនាផ្លូវកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០១ខ្សែ ប្រវែង ៣ ៥០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ សាងសង់លូមូលមុខបីចំនួន ១ កន្លែង លូមុខពីរចំនួន ០១ កន្លែង និងលូមុខមួយ ០៣ កន្លែង ស្ថិតនៅស្រុកស្វាយអន្ទរ ខេត្ត ព្រៃវែង ។ គម្រោងនេះគណ:កម្មការអន្ដរក្រសួងបានសម្រេចឯកភាពទទួលយកដោយបញ្ចប់រយ:ពេលធានាសុពលភាពជាស្ថាបពរ។

សូមបញ្ជាក់ថា ៖ គម្រោង
ទាំងពីរខាងលើនេះអនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ៕FB_IMG_1626233375474 FB_IMG_1626233372936 FB_IMG_1626233384041 FB_IMG_1626233381647

You might like