ឯកឧត្តមប៉ែន កុសល្យអភិបាលខេត្តដឹកនាំកិច្ចប្រជុំគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩តាមប្រព័ន្ធ Zoom..!!

នាថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្ដរមានជ័យនិងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្តឧត្ដមានជ័យអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្តឧត្ដរមានជ័យ តាមប្រព័ន្ធវីដេអូZoom ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត មន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកនាយក-នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង-ស្រុក និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ប៉ែន កុសល្យ បានមានប្រសាសន៍លើកឡើងថា ដោយគិតចាប់ពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២០ ដល់ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ០២១ គិតត្រឹមម៉ោង១៦.៣០នាទី រសៀល មានប្រជាពលពលរដ្ឋ និងពលករឆ្លងដែនពីប្រទេសថៃមកតាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ និង តាមច្រកទ្វារព្រំដែនអន្តរជាតិជាំ (ភាគីថៃអនុញ្ញាតឱ្យចេញ តែមិនឱ្យចូលទឹកដីថៃទេ) មានចំនួន ៩៨.៤៧២នាក់ (ស្រី ៤៤.០៦៩នាក់) ខណៈរដ្ឋបាលខេត្តកំពុងប្រើប្រាស់មណ្ឌលចត្តាឡីស័កសរុបទូទាំងខេត្តមានចំនួន ២០ទីតាំង និងមណ្ឌលព្យាបាលសរុបទូទាំងខេត្តមានចំនួន ១៣ទីតាំង និងបានរកឃើញករណីកូវីដ-១៩ សរុប ៧.១៤១នាក់ (ករណីនាំចូលពីបរទេស ៥.៧៧១នាក់ និងករណីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ១.៣៧០នាក់) ក្នុងនោះបានសម្រាកព្យាបាលនៅក្នុង ខេត្តឧត្តរមានជ័យមានចំនួន ៤.៩៥៧នាក់ដោយព្យាបាលជាសះស្បើយ៣.៤៦០នាក់, ស្លាប់១៤នាក់និងកំពុងសម្រាកព្យាបាល ១.៤៨៣នាក់។

សម្រាប់ការងារចាក់វ៉ាក់សាំង ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ថា ប្រជាពលរដ្ឋសរុបប្រមាណ ១៩៣.០១៣នាក់ ក្នុងខេត្តឧត្តរមានជ័យបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានជាង ១៦ម៉ឺន នាក់ដែលស្មើនឹងជាង៨០%ហើយមកដល់ពេលនេះ។FB_IMG_1631014632826 FB_IMG_1631014635471 FB_IMG_1631014661353 FB_IMG_1631014666685 FB_IMG_1631014669962 FB_IMG_1631014681678 FB_IMG_1631014691531

You might like