សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាក បាទក្រហមកម្ពុជាបានផ្តល់ ម៉ាស់ចំនួន២៦កេសជូនសិស្សានុសិស្សក្នុងខេត្តស្ទឹងត្រែង.!

ថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញប្រគល់ម៉ាស់ចំនួន២៦កេសស្មើនឹង១៥.០០០បន្ទះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់មន្ទីរអប់រំយុវជន និងកីឡាខេត្ត ដើម្បីចែកជូនសិស្សានុសិស្សតាមសាលា
រៀនទូទាំងខេត្តស្ទឹងត្រែង។

ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចបានចែកជូនសិស្សានុសិស្សប្រើប្រាស់
ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងកំឡុងពេលនូវបើកអោយដំណើរការសិក្សាឡើងវិញ។

ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់សមាជិកគណៈកម្មាធិការសាខា នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត និងប្រធាន អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តនៅមន្ទីរសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងផងដែរ៕FB_IMG_1631117336942 FB_IMG_1631117330110 FB_IMG_1631117342851 FB_IMG_1631117351260

You might like