ឯកឧត្តមបានកើនរំលឹកនូវគុណបុណ្យព្រះបារីវត្តពោធិ៍មាសនៅសម័យប្រាំឆ្នាំក្នុងស្រុកល្វាឯម.!

នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១ឯកឧត្តមវេង សុខុនព្រមទាំងលោកជំទាវមានឱកាសបានឆ្លៀតយកពេលឈប់សម្រាកនាចុងសប្តាហ៍ធ្វើដំណើរទៅថ្វាយបង្គុំព្រះតេជគុណអនុគណស្រុកល្វាឯម គង់នៅវត្តពោធិ៍មាស និងបារមីវត្តពោធិ៍មាស ស្ថិតនៅភូមិវាលធំ ឃុំពាមឧកញ្ញាអុង ស្រុកល្វាឯម ខេត្តកណ្តាល ដែលកាលពីសម័យខ្មែរក្រហម សមមិត្តប្រធានសហករណ៍ និងមេកង បានឲ្យខ្ញុំមកជ្រកនៅក្រោមជណ្តើរព្រះវិហារបាក់បែកដោយសង្គ្រាមប្រាំឆ្នាំ។

សូមបញ្ជាក់ថា ទីតាំងវត្តនេះ គឺពោរពេញដោយគ្រាប់ Bomby ដែលបានបន្សល់ទុកពីការទម្លាក់គ្រាប់បែកពីលើយន្តហោះមកកំទេចវត្តពោធិ៍មាសក្នុងសម័យសង្គ្រាម ៥ឆ្នាំ រវាងរដ្ឋាភិបាលសាធារណរដ្ឋខ្មែរ និងពួកខ្មែរក្រហម ១៩៧០-៧៥។ មកទល់ពេលនេះ ខ្ញុំនៅតែមិនអាចបំភ្លេចបាន នូវគុណបុណ្យព្រះបារីវត្តពោធិ៍មាសនេះ ដែលបានជួយបវៀសជាសឆ្ងាយ មិនឲ្យក្រុមកងចល័តយើងខ្ញុំទទួលរងគ្រោះថ្នាក់ដល់ជីវិតសមមិត្តណាម្នាក់ នៅពេលដែលកំពុងជីកស្តារស្រះក្នុងបរិវេនវត្តពោធិ៍មាសនៅពេលនោះ ហើយដែលបានជួបប្រទះគ្រាប់មិនផ្ទុះជាច្រើនគ្រាប់ ។FB_IMG_1633859465396FB_IMG_1633859446835 FB_IMG_1633859441663 FB_IMG_1633859431007

You might like