ថ្ងៃព្រហស្បតិ៍ ៧ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំត្រួតពិនិត្យបញ្ជីវត្តមាននិងវត្តមានជាក់ស្តែងរបស់កម្លាំងនគរបាល ជំហានទី ៤ ។
កិច្ចប្រជុំនេះធ្វើឡើងនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មានការអញ្ជើញចូលរួមពី លោក ឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្ស លោកឧត្តមសេនីយ៍ត្រី តារា សុភា ស្នងការរងទទួលជំនួយការដឹកនាំ ការិយាល័យសន្តិសុខផ្ទៃក្នុង លោក វរសេនីយ៍ឯក ធិន សុិនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោក វរសេនីយ៍ឯក គង់ វិនឌី ស្នងការរងជំនួយការដឹកនាំការិយាល័យ គ្រប់គ្រងសន្តិសុខឯកជន និងការិយាល័យ ប្រឆាំងបទល្មើសបច្ចេកវិទ្យា រួមលោកនាយ នាយរងការិយាល័យ នាយផ្នែក រងផ្នែក និងមន្រ្តីទាំងអស់ចំណុះផែន ការងារសន្តិសុខ ផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន ។
លោកឧត្តមសេនីយ៍ទោ ស្នងការបានមានប្រសាន៍ និងក្រើនរំលឹកដល់ ៖
១-ផែនការងារប្រឆាំងបទល្មើសគ្រឿងគ្រឿងញៀន
-ត្រូវពង្រឹងការងារអនុវត្តនីតិវិធី
– ត្រូវផ្លាស់ប្តូអត្តចរិក ត្រូវមានភាពទន់ភ្លន់ក្នុងការចុះបំពេញភារកិច្ចនានា ឬទៅជួបបងប្អូនប្រជាពលរដ្ធ
-ត្រូវមានក្រមសីលធម៌ សុជីវធម៌ និង វិជ្ជាជីវៈ
២-ផែនការងារសន្តិសុខ
-រៀបចំកសាងផែនការសកម្មភាពការពារ ក្នុងពិធីបុណ្យជាតិផ្សេងៗ ។
-ត្រូវពង្រឹងការងារកសាងនីតិវិធី ឱ្យបានត្រឹមត្រូវ
-គ្រប់គ្រង និងក្តាប់មុខសញ្ញាផ្សេងៗ
-ក្តាប់រាល់សកម្មភាពតវ៉ារឿងផ្សេងៗ
-បង្ការ និងបង្ក្រាប រាល់បទល្មើសដែលប៉ះពាល់ ដល់សន្តិសុខជាតិ ។
ជាចុងបញ្ចប់ លោកឧត្ដមសេនីយ៍ទោ ស្នងការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងគ្រប់អង្គភាពរយៈពេលកន្លងមកទទួលបានលទ្ធផលល្អប្រសើរ និងបានដាស់ តឿន ឲ្យមន្ត្រីនគរបាលទាំងអស់ត្រូវពង្រឹងសមត្ថភាពជំនាញ ការអនុវត្តន៍តួនាទី ភារកិច្ច របស់ខ្លួនឲ្យបានល្អ និយាយស្តីត្រូវមានសីលធម៌ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ត្រូវមានគណនេយ្យភាព និងការគោរពវិន័យ០០៦ របស់នគរបាលជាតិ ៕

