ឯកឧត្ដម​ សែម​ សុវណ្ណនី​ ប្រធានក្រុមការងារគណ បក្សអញ្ជើញចុះពង្រឹងមូល ដ្ឋានភូមិកកោះជ្រុំឃុំខ្នារសណ្តាយស្រុកបន្ទាយស្រី.!

សៀមរាប : នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា​ ឆ្នាំ២០២១ នេះ ឯកឧត្ដម​ សែម​ សុវណ្ណនី​ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា​ ចុះមូលដ្ឋានឃុំ​ខ្នារសណ្តាយនិង ឯកឧត្ដម​ប្រធាន​គណៈពង្រឹងមូលដ្ឋានភូមិទាំង៧​ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុក ឃុំ​ សា​ខា​ អនុសាខាបក្សភូមិ​ និងបេក្ខភាពយុវជន​ចំនួន​ ៩២នាក់ ក្នុងនោះស្ត្រីចំនួន ៣៣នាក់​ ស្ថិតនៅសាលាឆទាន​ភូមិកកោះជ្រុំ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

មានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋឯកឧត្ដម សែម សុវណ្ណនី បានលើកឡើងថា :ក្រោមការដឹកនាំប្រកបដោយគតិបណ្តិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាំងពីដើមរៀងមកសម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ជាប់ជាប្រចាំអំពីសុខទុក្ខ និងសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋយើងគ្រប់ទីកន្លែង ដោយខិតខំស្វែងរកវ៉ាក់សាំងកូវីដ១៩ ចាក់ជូនមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា ទោះបីនៅទីកន្លែងណាក៏ដោយ ។

ជាមួយនេះដែរ ឯកឧត្តម សែម សុវណ្ណនី ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវទៅចាក់វ៉ាក់សាំងកូវីដ១៩ឱ្យបានគ្រប់គ្នា និងបន្តចូលរួមធ្វើអនាម័យជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ ព្រមទាំងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កុំឲ្យកើតក្នុងគ្រួសារ និងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីដំណើរការឡើងវិញនូវវិស័យអប់រំ, ទេសចរណ៍ និងសេដ្ឋកិច្ចជាតិយើង៕

តមក ឯកឧត្ដម​ សែម សុវណ្ណនី និងក្រុមការងារ​ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មួយចំនួនរួមមាន: ឧបត្ថម្ភដល់​ បងប្អូនសាខា​ អនុសាបក្សភូមិ​ ចំនួន​ ៧០នាក់​ ថវិកា ៣,៥០០,០០០រៀល​ និងចែកជូនអាវរងារ​ចំនួន ៧០០អាវ​ សរុបថវិកាអស់ចំនួន ២,៨០០ ដុល្លារ​ ឧបត្ថម្ភអាវយុវជនចំនួន ៦០អាវ​​ អស់ថវិកាចំនួន ១,៣៨០ដុល្លារ ឧបត្ថម្ភក្រុមការងារស្រុក​ចំនួន ៥នាក់​ អស់ថវិកាចំនួន ៥០០,០០០រៀល​ ក្រុមការងារបក្សឃុំ៥នាក់​ ៥០០,០០០រៀល​ ក្រុមប្រឹក្សាឃុំ​ និង ស្មៀនចំនួន​ ៦នាក់​ ថវិកា ៦០០,០០០រៀល​ បេក្ខជនយុវជន​ ៦នាក់ ថវិកា​ ៦០០,០០០រៀល​ ប្រជាការពារភូមិ​១៨នាក់ ៩០០,០០០រៀល​ ប៉ូលិស២នាក់​ ១០០,០០០រៀល​ និងឧបត្ថម្ភប្រធានក្រុមបក្ស​ភូមិបន្ទាយស្រី​ ១នាក់​ ២០០,០០០រៀល​ សម្រាប់ព្យាបាលជម្ងឺ​ប្រចាំកាយ​ ផងដែរ ។
សរុបថវិកា​ទាំងអស់ ចំនួន​ ៤,៧៨០ដុល្លារ​ និង ៦,៥០០,០០០រៀលFB_IMG_1636796912882 FB_IMG_1636796918463 FB_IMG_1636796944047 FB_IMG_1636796979432 FB_IMG_1636796948461 FB_IMG_1636796951481 FB_IMG_1636796954320 FB_IMG_1636796957192 FB_IMG_1636796959760 FB_IMG_1636796965065 FB_IMG_1636796989865 FB_IMG_1636797004513

You might like