ឯកឧត្តមបណ្ឌិតជាម ច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំអញើ្ជញពិធីបើកដំណើរការផ្សារគំរូព្រំដែនកម្ពុជា.!

ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន បានអញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) ស្ថិតនៅក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ក្នុងឳកាសនោះ មានការអញ្ជើញចូលរួមពីសំណាក់អភិបាលរងខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត សភាពាណិជ្ជកម្មខេត្ត ពាណិជ្ជករ អាជីវករ និងអ្នកពាក់ព័ន្ធ។

ផ្សារដារនេះ ជាផ្សារគំរូព្រំដែនកម្ពុជាទី១ ស្ថិតនៅមាត់ច្រកទ្វារព្រំដែនទ្វេភាគីដារ ជាប់នឹងព្រំដែនខេត្តតៃនិញ ប្រទេសវៀតណាម ដែលចំណាយការសាងសង់អស់ទឹកប្រាក់ប្រមាណ ២លានដុល្លា។

ផ្សារនេះ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ តែដោយសារបរិបទជំងឺកូវីដ១៩រីFB_IMG_1637062272025 FB_IMG_1637062248328 FB_IMG_1637062251517 FB_IMG_1637062254085 FB_IMG_1637062257284 FB_IMG_1637062265866ករាលដាល បានអូសបន្លាយរហូតថ្ងៃនេះ ទើបបើកដំណើរការឲ្យអាជីវករលក់ដូរជាធម្មតា។

ក្នុងឳកាសបើកដំណើរការ និងសំណេះសំណាលជាមួយអាជីវករ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ឲ្យដឹងថា ផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) ផុសចេញជារូបរាងនេះ ក្រោមគំនិតដ៍វៃឆ្លាតរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខកម្ពុជា ដោយផ្តល់នូវសក្ដានុពលខ្ពស់ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូលសម្រាប់ប្រជាជននៅតាមព្រំដែន និងដើម្បីបង្កើនពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ក៏ដូចជានឹងក្លាយជាផ្សារគំរូមួយ ក្នុងការដោះដូរទំនិញខេត្តដែលជាប់ព្រំដែនប្រទេសជិតខាង។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បញ្ជាក់ថា ដោយសារការរីករាលឆ្លងជំងឺកូវីដ១៩ ទើបធ្វើឲ្យដំណើរការផ្សារមានការអូសបន្លាយ ប៉ុន្តែរហូតមកដល់ពេលនេះ ស្ថានភាពមានការធូរស្រាល ពិសេសក្រោយការប្រកាសរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី០១ វិច្ឆិកា ឆ្នាំ២០២១កន្លងទៅ ស្តីពីការបើកប្រទេសឡើងវិញលើគ្រប់វិស័យ ទើបរដ្ឋបាលខេត្ត សម្រេចដាក់ឲ្យផ្សារនេះមានដំណើរការលក់ដូរ។

ដើម្បីជួយពន្លឺនការលក់ដូរក្នុងផ្សារ ក៍ដូចជាជួយសម្រួលដល់អាជីវករ ឯកឧត្តមបណ្ឌិត បានសម្រេចអនុញ្ញាតឲ្យអាជីវករប្រកបអាជីវកម្ម ដោយមិនគិតថ្លៃឈ្នួល រយៈពេល ២ឆ្នាំ គិតពីថ្ងៃដំណើរការផ្សារ បន្ថែមពីនេះរដ្ឋបាលខេត្ត ទទួលបន្ទុកចំណាយលើភ្លើងបំភ្លឺសាធារណៈ និងការថែទាំផ្សេងៗ។

សូមជម្រាបថា៖ ផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) សាងសង់ក្នុងទុនទឹកប្រាក់ប្រមាណ ០២លានដុល្លារ លើផ្ទៃដី ១៩ ៦២៨ម៉ែត្រក្រឡា ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសថារី នៃស្រុកមេមត់ ដោយរួមមានការសាងសង់ អគារតួផ្សារ អគាររដ្ឋបាលផ្សារ បង្គន់សាធារណៈ ឃ្លាំងស្តុកទំនិញ សួនច្បារ និងទីតាំងចំណតយានយន្តមាន រៀបចំតូបសរុបចំនួន ៦៨តូប រួមមាន តូបប្រភេទA 24តូប ប្រភេទB 24តូប ប្រភេទC 16តូប និងប្រភេទD4តូប៕

You might like