រដ្ឋបាលខេត្តកណ្តាលបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តប្រចាំខែតុលា.!

រសៀលថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២១ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានណែនាំនិងលើកទឹកចិត្តដល់អាជ្ញាធរក្រុង-ស្រុក ជាពិសេសកងកម្លាំងសមត្ថកិច្ចចម្រុះ ត្រូវខិតខំរក្សាសន្តិសុខសន្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក៏ដូចជាថ្នាក់ដឹកនាំកំពូលដែលឆ្លងកាត់ភូមិសាស្ត្រ ឬស្នាក់នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ជាពិសេសគឺត្រូវត្រៀមរៀបចំផែនការការពារ រក្សាសន្តិសុខសណ្ដាប់ធ្នាប់ពីចម្ងាយក្នុងព្រះរាជពិធីបុណ្យអ៊ុំទូកនាពេលខាងមុខឱ្យបានល្អប្រសើរ។

ក្នុងកិច្ចប្រជុំនេះឯកឧត្តមអភិបាលខេត្ត បានស្នើឲ្យអភិបាលក្រុង-ស្រុកទាំង១១ កងកម្លាំងទាំងបីមន្ត្រីពាក់
ព័ន្ធនិងមន្ទីរជុំវិញខេត្តរួមអជ្ញាធរ ក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយបញ្ហាប្រឈមនានាពិសេសបញ្ហាដីធ្លីជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពទាន់ពេលវេលានិងទទួលបានលទ្ធផលល្អប្រសើរ កងកម្លាំងសមត្ថកិច្ច​គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវ​បង្កើនការខិតខំ​យយកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់និង ពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យបានល្អប្រសើរ ។

បន្ថែមពីលើនេះ ឯកឧត្តមបានជម្រុញ ដល់កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំបង្ក្រាបបទល្មើស ក៏ដូចជាល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបការទទួលខុសត្រូវខ្ពស់ ដើម្បីផលប្រយោជន៍ប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋផងដែរ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៥ខែតុលា ដល់ថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងខេត្តកណ្ដាលមានបទល្មើសព្រហ្មទណ្ឌ កើតឡើង ៧៨/៦៤លើក
FB_IMG_1637073602443 FB_IMG_1637073605506 FB_IMG_1637073608636 FB_IMG_1637073613998 FB_IMG_1637073632156 FB_IMG_1637073599750កើន១៤លើក ក្នុងនោះ បទឧក្រិដ្ឋកើតឡើង ៩/២លើក កើន៧លើក បទល្មើសមជ្ឈិមកើតឡើង ៦៩/៦២លើក កើន៧លើក។ បទល្មើសគ្រឿងញៀន បង្ក្រាប៤០/៦៣ករណី ថយចុះ ២៣ករណី ចាប់បានជនល្មើស ៥៥នាក់ ស្រី៣នាក់ ចាប់យកវត្ថុតាងៈ ថ្នាំញៀន ប្រភេទមេតំហ្វេតាមីន(Ice)ចំនួន ៨៨កញ្ចប់ ទម្ងន់ ១៣៥,៥១ក្រាម រថយន្ត ១គ្រឿង ម៉ូតូ១៤គ្រឿង ទូរស័ព្ទ ២៧គ្រឿង ជញ្ជីងថ្លឹង៦ និងសម្ភារៈវេចខ្ចប់ចែកចាយគ្រឿងញៀនមួយចំនួនទៀត។

ចំពោះគ្រោះថ្នាក់ចរណ៍ កើតឡើង ១៥/២១លើក ថយ៦លើក បណ្តាលឱ្យស្លាប់មនុស្ស១៤/១៦នាក់ ថយ២នាក់ របួស ១៨/២៥នាក់ កើន៨នាក់។

You might like