ថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ត្រូវនឹងថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ២០២១កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការទទួលទេសចរអន្តរជាតិនិងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ពេញលេញចូលក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុកទាំង១២ ផងដែរ ។
កិច្ចប្រជុំនេះបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាការងារ និងត្រៀមរៀបចំទទួលភ្ញៀវទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញចូលក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាខេត្តសៀមរាប នាដើមឆ្នាំ២០២២នេះ ។
ក្នុងនោះក៏សូមថ្លែងអំណរគុណក្រុមហ៊ុនវ៉នឌើរផាស ថេកណឡជី តាមរយៈឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានឧបត្ថម្ភម៉ាស់ KN95 ចំនួន ២០០.០០០ម៉ាស់ ជូនដល់រដ្ឋបាលខេត្តសៀមរាប។

