ឯកឧត្តមស សុខាអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានាក្នុងសាកលវិទ្យាល័យជាតិមានជ័យ.!

នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បាន អមដំណើរ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលនានា ក្នុងសាកលវិទ្យាល័យជាតិមានជ័យ ។

សមិទ្ធផលនានាដែលដាក់សម្ពោធនាឱកាសនោះរួមមាន ៖ វិថី ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី ធ្វើពីបេតុង មានប្រវែង ១៨១,៣ម៉ែត្រ ទទឹង ១២ម៉ែត្រ, ផ្លូវបេតុង ១ខ្សែ ប្រវែង ១៦០ម៉ែត្រ ទទឹម ៦ម៉ែត្រ, តារាងបាល់ទាត់ស្តង់ដា, សាលប្រជុំធំ, ដំបូលបណ្ណាល័យ, បុស្បុកព្រះបាទជ័យវរ្ម័នទី៧, រូបសំណាកសម្តេចព្រះសង្ឃរាជ ជួន ណាត, អាងហែលទឹក, សួនសាមគ្គី, បង្គោលភ្លើងសឡា, របងថ្មអគារអន្តេវាសិកដ្ឋាននារី, ស្រះចិញ្ចឹមត្រី, ក្លោងទ្វារ និងស្លាកឈ្មោះ ដែលចំណាយអស់ថវិកាសរុប ចំនួន ២៦៧ ៨៦៣(ពីរសែនប្រាំមួយម៉ឺនបីពាន់ប្រាំបីរយហុកសិបបីដុល្លារសហរដ្ឋអាមេរិក) ។

សាកលវិទ្យាល័យជាតិមានជ័យ ក៏បាននិងកំពុងបន្តកសាង ជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត កំណែទម្រង់កម្មវិធីសិក្សា គុណភាពសិក្សា ផ្លាស់ប្តូរបទពិសោធន៍សិក្សាជាមួយសាកលវិទ្យាល័យដៃគូ ទាំងក្នុង និងក្រៅប្រទេស អភិវឌ្ឍសមត្ថភាពរបស់និស្សិត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងពេលបច្ចុប្បន្ន និងអនាគត។

ទន្ទឹមគ្នានោះ ក៏មានការចែកបណ្ណ័សរសើរ លិខិតថ្លែងអំណរគុណដល់ អាជ្ញាធរ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ អាជីវករ សប្បុរសជនជាច្រើនរូប ដែលបានឧបត្ថម្ភគាំទ្រ កន្លងមកផងដែរ។ ឆ្លៀតក្នុងឱកាសនោះ សូមបងប្អូនប្រជាពលរដ្ឋកុំភ្លេចវិធានការសុខាភិបាល គឺ ៣កុំ ៣ការពារ ៕FB_IMG_1637220407580 FB_IMG_1637220412454 FB_IMG_1637220416048 FB_IMG_1637220419277 FB_IMG_1637220388920 FB_IMG_1637220383539 FB_IMG_1637220379998 FB_IMG_1637220376271 FB_IMG_1637220373304

You might like