ពិធី​បុណ្យ​អុំទូកបណ្ដែតប្រទីប​សំពះ​ព្រះ​ខែ​បរិវេណសួនច្បារ​សម្ដេច​ព្រះ​សង្ឃរាជ​ជួនណាត​..!

នាល្ងាចថ្ងៃ​ទី១៩​ខែវិច្ឆិកា​ ឆ្នាំ​២០២១​ នេះ​ កងកម្លាំងនគរបាល​ នៃស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ បានសហការ​ការពារ​សន្តិសុខ​ សុវត្ថិភាព​ សណ្ដាប់​ធ្នាប់​ នៅវិមានឯករាជ្យ​ សួនច្បារ​សម្ដេច​ព្រះ​​សង្ឃរាជ​ជួនណាត​ និងបរិវេណជុំវិញទីស្នាក់ការគណប​ក្សប្រជាជនកម្ពុជា​ ផ្សារាត្រី​។

ក្នុងឱកាសពិធី​​ផ្សងការសំរក់ទៀន​ និងអកអំបុក​ សំ​ពះ​ព្រះខែ​ ​លោកឧត្តមសេនី​យ៍ទោ​ សម​ សាមួន​ ស្ន​ងការនគរបាល​ខេត្ដ​កំពង់ស្ពឺ​ បានអញ្ជេីញ​ជាកិត្ដិ​យ​ស​ចូលរួម​អមដំណើរ​ ឯកឧត្ដម​ ប្រធាន​ក្រុ​ម​ប្រឹក្សា​ខេត្ដ​ ឯកឧត្ដម​ វុី​ សំណាង​ អភិបាល​ នៃ​គ​ណៈអ​ភិ​បា​លខេត្ដ​ ព្រមទាំង​ ឯកឧត្ដម​ លោកជំទាវ​ សមាជិ​ក​ក្រុម​ប្រឹក្សា​ខេត្ដ​ ឯកឧត្ដម​ លោកជំទាវ​ អភិបាល​រង​ខេត្ដ​ អស់​លោក​ លោកស្រី​ ជាប្រធាន​មន្ទីរ​ ស្ថាប័ន​ជុំវិញ​ខេត្ត​កំពង់ស្ពឺ​ជាច្រើន​រូប​ទៀត​។

ពិធី​បុណ្យ​អុំទូក​បណ្ដែតប្រទីប​ សំពះ​ព្រះ​ខែ​ អកអំ​បុក​ នាឆ្នាំ​នេះ​ ទោះបីជា​រាជរដ្ឋាភិបា​លកម្ពុជា​ មិនមា​នការប្រារព្ធពិធីនៅរាជធានីភ្នំពេញក៏ពិតមែន​ តែ​នៅ​តាមបណ្ដា​ខេត្ដ​ មានការរៀបចំជាលក្ខណៈប្រ​ពៃណី​ ទៅតាមទំលៀមទំលាប់បុរាណខ្មែរនៅពិធី​ផ្សងប្រផ្នូលគឺការអុជទៀនសំរក់ដេីម្បីបួងសួងសុំ​ទឹកភ្លៀង​ សេចក្ដី​សុខ​ ចម្រេីនរុងរឿ​ង​ជូនប្រជានុរាស្រ្ដនិងទឹកដីរបស់យេីងអោយជួបតែសេចក្ដីសុខ​ និងមានសុខសន្ដិភាពជារៀងរហូត​តរៀងទៅ​.។FB_IMG_1637330957809 FB_IMG_1637330960438 FB_IMG_1637330953452 FB_IMG_1637330937025 FB_IMG_1637331001560 FB_IMG_1637330992764 FB_IMG_1637330984646 FB_IMG_1637330988600 FB_IMG_1637330974170

You might like