នៅរសៀលថ្ងៃព្រហស្បតិ៍ ៦ រោច ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះប្រតិភូកម្ពុជាថ្នាក់ដឹកនាំ ខេត្តជាប់ព្រំដែនចំនួន២ ខេត្តរួមមានឯកឧត្ដមអ៊ុ រាត្រី អភិបាលនៃគណៈអភិបាល
ខេត្តបន្ទាយមានជ័យឯកឧត្ដមសុខ លូអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងអមដំណើរដោយឯកឧត្ដមង៉ោ ម៉េងជ្រួន អភិបាលរងខេត្តលោកគាត ហ៊ុល អភិបាលនៃគណះអភិបាលក្រុងប៉ោយប៉ែត លោកឧត្ដមសេនីយ៍ មេបញ្ជាការ ស្នងការ ភាគីថៃដឹកនាំដោយ ឯកឧត្ដម Parinya Pothisut អភិបាលខេត្តស្រះកែវ និងស្ថាប័នពាក់ព័ន្ធបើកកិច្ចប្រជុំគ្រោងបើកច្រកអន្តរជាតិនិងច្រកតំបន់ខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបង។
កិច្ចប្រជុំបានធ្វើឡើងនៅទីស្នាក់ការគយច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក ស្រុកអរញ្ញប្រាថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ លទ្ធផលកិច្ចប្រជុំ ភាគីថៃបានជម្រាបមកកម្ពុជាថាក្នុងកំឡុងថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ភាគីថៃនឹងបើកច្រកអនុញ្ញាតឱ្យពលករខ្មែរដែលមានការឯកភាពគ្នាក្នុងកិច្ចព្រមព្រៀង (MOU) រវាងកម្ពុជា-ថៃ ចូលតាមច្រកទ្វារព្រំដែនអន្តរជាតិចំនួន ០២ ៖
១.ច្រកទ្វារព្រំដែនអន្តរជាតិ
ខ្លងលឹក-ប៉ោយប៉ែត
២.ច្រកទ្វារព្រំដែនអន្តរជាតិបានខៅឌិន-ភ្នំដីប៉ុន្តែ
តម្រូវឱ្យពលករទាំងអស់មានឯកសារដូចជា ៖
*ប័ណ្ណព្រំដែន
*ប័ណ្ណចាក់វ៉ាក់សាំង
*លិខិតបញ្ជាក់សុខភាពគ្មានកូវីដ-១៩ ។
. អនុញ្ញាតឱ្យចូលចាប់ពីវេលាម៉ោង០៦:០០នាទីព្រឹក ដល់ម៉ោង១២:០០នាទីថ្ងៃត្រង់ និងអាចស្នាក់នៅក្នុងប្រទេសថៃបានរយៈពេល ៩០ថ្ងៃ ។
លុះដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២សម្រាប់ពលរដ្ឋ
ខ្មែរចូលព្រឹកចេញល្ងាចតាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែតភាគីថៃអនុញ្ញាតឱ្យចូលក្នុង០១ថ្ងៃចំនួន ៣,០០០នាក់តែ
ប៉ុណ្ណោះនឹងបើកច្រកតំបន់បន្ថែមចំនួន០២ទៀតរួមមាន ៖
១-ច្រកតំបន់តាផាយ៉ា-បឹងត្រកួន
២-ច្រកតំបន់ណងព្រឺ-ម៉ាឡៃពលរដ្ឋត្រូវមានឯកសារដូចជា ៖
កាតចេញ-ចូលផ្សារថៃ
ប័ណ្ណចាក់វ៉ាក់សាំងលិខិត
បញ្ជាក់សុខភាពគ្មានកូវីដ-១៩ ។
ចំពោះកម្មករអូសរទេះកំណត់ក្នុងរទេះមួយឱ្យមានមនុស្សចំនួន ០៤នាក់ ទៅ ០៦នាក់តែប៉ុណ្ណោះ ។
កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង ១៥:៣០នាទីថ្ងៃដដែល ដោយភាគីទាំងពីរផ្ដោតការយកចិត្តទុកដាក់ខ្ពស់ចំពោះខ្លឹមសារដែលបានឯកភាពរួមគ្នាក្នុងកិច្ចប្រជុំ ។

