ថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំងបីចូលរួមដាំដើមឈើចំនួន២ពាន់ដើមក្នុងតំបន់លិចទឹក.!

ថ្ងៃទី០២ខែធ្នូ ឆ្នាំ២០២១ឯកឧត្តមណៅធួករដ្ឋលេខា
ធិការក្រសួងកសិកម្មនិងឯកឧត្តម ស៊ុនសុវណ្ណរិទ្ធិអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងបានដឹកនាំកងកម្លាំងប្រដាប់អាវុធទាំងបីនិងមន្ត្រីរាជការជុំវិញខេត្តប្រមាណជាង៥០០រយនាក់ ចូលរួមដាំដុះកូនឈើព្រៃលិចទឹកមានដើមរាំងនិងដើមរំដេញចំនួន២០០០ ដើម នៅលើដី លិចទឹកចំនួន ២ ពាន់ហិកតា នៅតំបន់គោកព្រះស្ថិតនៅក្នុងឃុំច្រណូក ស្រុកកំពង់លែង ដែលក្រុមការងារអន្តរក្រសួងបានដកហូតពីជនខិលខូច ទុកជាសម្បត្តិរដ្ឋវិញ តាមបញ្ជារបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ។

ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ នៅក្នុងឱកាសនោះ បានមានប្រសាសន៍ថា អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែន ថ្ងៃនេះ មន្ត្រីរាជការយើងជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធ បានសហការគ្នា ដើម្បីដាំកូនឈើចំនួន២០០០ដើម នៅលើដីចំនួន ២០០០ ហិកតា ដែលក្រុមការងារអន្តរក្រសួង និងអាជ្ញាធរខេត្ត បានដកហូតពីប្រជា ពលរដ្ឋ និងមន្ត្រីខិលខូច ដែលបានលួចឈូសឆា យព្រៃលិចទឹក រំលោភយកដីធ្វើជាកម្មសិទ្ធិកន្ល ងមក ។ ដូច្នេះចំពោះការដាំដើមឈើព្រៃលិចទឹកឡើងវិញនៅថ្ងៃនេះ គឺជាការរួមចំណែកជាមួយប្រ មុខរាជរដ្ឋាភិបាល ក្នុងការស្ដារឡើងវិញ នៅព្រៃ លិចទឹកជុំវិញបឹងទន្លេសាប ដែលជាជម្រកត្រីពងកូន ដើម្បីបង្កើនព្រៃលិចទឹកឲ្យសំបូរដូចដើមឡើ ងវិញ សម្រាប៎ទុកឱ្យត្រីពងកូនចិញ្ចឹមយើងទាំង អស់គ្នា ។

ឯកឧត្តម ណៅធួក ក្នុងទិវាដាំកូនឈើព្រៃលិចទឹកនេះ ក៏បានមានប្រសាសន៍ថា ដើមឈើព្រៃលិច ទឹកដែលយើងដាំនៅពេលនេះ ក្នុងមួយឆ្នាំវាអាចលូតលាស់បានកម្ពស់ ៨ តឹក និងបើយើងទុកឱ្យរស់បានពីរឆ្នាំនោះ វានឹងមានកម្ពស់ ១,៦០ម៉ែត្រដែលអាចទុកឱ្យត្រីពងកូនបាន សម្រាប់ចិញ្ចឹម ជីវិតមនុស្ស ។ ដូច្នេះនៅក្នុងយុទ្ធនាការ ការអនុវត្តបទបញ្ជារបស់សម្ដេចតេជោហ៊ុនសែន យើងអាចនឹងដាំកូនឈើព្រៃលិចទឹកឡើងវិញ នៅជុំវិញបឹង ទន្លេសាបរាប់លានដើម ដើម្បីឱ្យមានសំបុកត្រីពងកូនបានច្រើនដូចពីមុនឡើងវិញ ។

ដោយឡែក លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង ក៏បានឱ្យដឹងដែរថា សម្រាប់ខេត្តកំពង់ឆ្នាំង នឹងត្រូវដាំកូន ឈើព្រៃលិចទឹកចំនួន ២០ ម៉ឺនដើមឡើងវិញ។ ចំណែកតាមបណ្ដាស្រុក ក្រុង មួយចំនួនទៀត នៅតាម តំបន់ ៣នៃព្រៃលិចទឹក ដែលរងការបំផ្កាញ ក៏ត្រូវដាំដុះដើមឈើព្រៃលិចជាបន្តបន្ទាប់នៅថ្ងៃខាងមុខផងដែរ ៕FB_IMG_1638437034761 FB_IMG_1638437022965 FB_IMG_1638437026672 FB_IMG_1638437030050 FB_IMG_1638437046637

You might like