នៅព្រឹកថ្ងៃពុធ ៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ឯកឧត្តម ឈាង ឡាក់ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែងបានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣១អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុម
ប្រឹក្សាខេត្ត អភិបាលរងខេត្តនាយក នាយករងរដ្ឋបាលសាលាខេត្តកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទអភិបាលក្រុងស្រុកមន្ទីរអង្គភាពជុំវិញខេត្តនាយក.នាយករងទីចាត់ការអង្គភាពចំណុះសាលាខេត្តនិងមន្រ្តីពាក់ព័ន្ធ នៅសាលប្រជុំធំសាលា
ខេត្ត។
កិច្ចប្រជុំបានធ្វើការពិនិត្យ និងអនុម័តលើរបៀបវារៈសំខាន់ៗរួមមាន៖
១).ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។
២).ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២១ និងទិសដៅការងារសម្រាប់អនុវត្តនៃខែបន្ទាប់របស់រដ្ឋបាលខេត្ត។
៣).ផ្សេងៗ
-សេចក្តីរាយការណ៍ស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ព្រះសង្ឃ នៅក្នុងខេត្ត។
-សេចក្តីរាយការណ៍ស្តីពីការផ្តល់សេវារបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត។
៤).មតិបូកសរុបនិងបិទកិច្ចប្រជុំរបស់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត។
កិច្ចប្រជុំនេះប្រព្រឹតិ្តទៅដោយបានអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានសុខាភិបាលបានយ៉ាងហ្មត់ចត់បំផុត ជាពិសេសវិធានការ “៣ការពារ និង ៣កុំ” របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី៕

