ក្រោយពីបានការអភិវឌ្ឍន៍សាងសង់វិមានឈ្នះឈ្នះអស់រយៈពេល៣ឆ្នាំរួចមកក្រុមការងារ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានចាប់ផ្តើមសាងសង់សួនសមិទ្ធផលវិស័យរក្សាសន្តិភាពនិងសកម្មភាពមីន១កន្លែងទៀត ដែលស្ថិតនៅផ្នែកខាងលិចវិមានឈ្នះឈ្នះជាសួនអនុស្សាវរីយ៍សម្រាប់អ្នកសិក្សាស្រាវជ្រាវនិងមហាជនដើម្បីចូលមកទស្សនាដែលបានដាក់បង្ហាញពីសកម្មភាព របស់កងទ័ពមួកខៀវកម្ពុជា បាននិងកំពុងចូល បមពេញបេសកកម្មអង្គការសហប្រជាជាតិ នៅបណ្តាប្រទេសនានា ដែលបានចូលរួម។
នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១នេះឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរ
ទេសនិងសហប្រតិបត្តិការអន្តរជាតិនិងជាប្រធានគណៈកម្មាធិការជាតិរក្សាសន្តិភាពបានអមដំណើរដោយឯកឧត្តមនាយឧត្តម សេនីយ៍សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ បានចុះទៅទស្សនាវិមានឈ្នះឈ្នះនិងសួនសមិទ្ធផលវិស័យរក្សាសន្តិភាព។
នាក្នុងឱកាសនេះឯកឧត្តម ប្រាក់ សុខុនលើកឡើងថាការសាងសង់សួននេះគឺដាក់ចេញនូវប្រតិ្តសាស្ត្រយោធាមួកខៀវកម្ពុជានិងខ្លឹមសារដំណើរការអនុវត្តន៍នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខនាំមកសន្តិភាពពេញលេញនៅកម្ពុជា សួនសមិទ្ធផលវិស័យរក្សាសន្តិភាពនេះនឹងបានផ្តល់អត្ថប្រយោជន៍ធំធេង ជាមួយព្រឹត្តិការណ៍និងរឿងរ៉ាវទាំងឡាយ។
សួនសមិទ្ធផលវិស័យរក្សាសន្តិភាពនិងសកម្មភាពមីន បានចាប់ផ្តើមសាសង់នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ បានសាងសង់រួចរាល់ នៅចុងខែធ្នូ ឆ្នាំ២០២០។ សំណង់នេះមានរចនារួបចម្លាក់ និងអត្ថន័យខ្លឹមសារ ពាក់ព័ន្ធទៅនឹងវិស័យរក្សាសន្តិភាព និងសកម្មភាពមីននៅកម្ពុជាគឺមានដូចជាសកម្មភាពនាយទាហានសេនាធិការនិងសង្កេតការណ៍យោធាបោសសម្អាតមីន,សកម្មភាពវិស្វកម្ម, សកម្មភាពអាវុធហត្ថ និងសកម្មភាពពេទ្យក្នុងតំបន់បេសកកម្មអង្គការសហប្រជាជាតិ៕

