ឯកឧត្តមកែគឹមយ៉ានអញ្ជើញចុះសួរសុខទុក្ខដល់កម្មករអូសរទេះក្រុមអ្នករត់ម៉ូតូកង់បីចាស់ជរា៦១៤នាក់នៅក្រុងប៉ោយប៉ែត..!

នៅល្ងាចថ្ងៃ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនិងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១នេះឯកឧត្តម នាយឧត្តមសេនីយ៍កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ក្រុមអ្នករត់ម៉ូតូកង់(ផាស្អាប់) កម្មករអូសរទេះ២០០នាក់ និងចាស់ជរា៤១៤នាក់ នៅក្រុងប៉ោយប៉ែត។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ
មានជ័យ លោកឧត្តម សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីក្រសួង មន្ទីរ ស្ថាប័នពាក់ពន្ធ័ និងកម្លាំងប្រដាប់ អាវុធជាច្រើនរូប។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី បានក្រើនរំលឹកដល់ប្រជាពលរដ្ឋត្រូវ បន្តបង្កបង្កើនការដាំដុះដំណាំកសិកម្ម និងចិញ្ចឹមសត្វ ដើម្បីហូបនិងលក់ផ្គត់ផ្គង់ជីវភាព ព្រោះរយ:ពេល២ឆ្នាំកន្លងទៅនេះ បញ្ហាជម្ងឺកូវីដ១៩ បានធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចប្រជាពលរដ្ឋទូទាំងប្រទេស និងសកលអាជីវកម្មនិងសេវាកម្មគ្រប់ប្រភេទត្រូវបានផ្អាកសកម្មភាពស្ទើទាំងស្រុង។ ពិសេសត្រូវបន្តអនុវត្តគោលការណ៍ក្រសួងសុខាភិបាលគឺ ៣កុំ ៣ការពារ ដើម្បីគេចផុតពីជម្ងឺឆ្លង។

ទន្ទឹមគ្នានៃការចុះសួសុខទុក្ខ ក៏មានការចែកអំណោយជូនដល់លោកតា លោកយាយ ម្នាក់ភួយ១ អាវរងា១ ក្រម៉ា១ ឃីត១កញ្ចប់ និងថវិការ២ម៉ឺនរៀល។ ចំពោះកម្មករអូសរទេះ អ្នករត់កង់បី ទទួលបាន អង្ករ១ការ៉ុង មី១កេស ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ អាវរងារ១ ភួយ១ ថវិការ២ម៉ឺនរៀល៕FB_IMG_1639052028053 FB_IMG_1639052024887 FB_IMG_1639052035899 FB_IMG_1639052017267 FB_IMG_1639052013836

You might like