ស្នងការដ្ឋាននគរបាលខេត្តរួមថ្នាក់ដឹកនាំអញ្ជេីញចុះជួបសំណេះសំណាលដល់កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសំរោង.!!

ខេត្តតាកែវ ៖ នៅរសៀលថ្ងៃចន្ទ ០៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមដំណើរដោយលោកស្នងការរង បានបន្តអញ្ជេីញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខដល់កងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសំរោង នៅសាលប្រជុំអធិការដ្ឋាននគរបាលស្រុកសំរោង។​ មានមតិសំណេះសំណាលនាឱកាសនេះ លោកឧត្តមសេនីយ៍ទោ​ ស្នងការ បានមានប្រសាសន៍ផ្តាំផ្ញើ និងក្រើនរំលឹកដល់លោកអធិការ ក៏ដូចជាមន្ត្រីនគរបាលទាំងអស់ចំណុះអធិការដ្ឋាននគរបាលស្រុកសំរោង ត្រូវពង្រឹងនូវវិន័យរបស់កងកម្លាំង ជ្រោងទង់សាមគ្គីភាពផ្ទៃក្នុង និងអង្គភាពខាងក្រៅ ពង្រឹងទំនាក់ទំនង និងការទទួលព័ត៌មានពីគ្រប់មជ្ឈដ្ឋាន។ បន្ថែមលើសពីនេះទៀត លោកស្នងការ បានសង្កត់ធ្ងន់តាមផ្នែកជំនាញ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែម​ ចំពោះការស្រាវជ្រាវបង្ក្រាបបទល្មើសលួច ឆក់ បទល្មើសគ្រឿងញៀន​ ល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ មុខសញ្ញាក្មេងទំនើង និងត្រូវបន្តចុះផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងផលប៉ះពាល់ការប្រើប្រាស់គ្រឿងញៀន នៅតាមមូលដ្ឋាន តាមសាលារៀន តាមរយៈវេទិការសាធារណៈ ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស​ ដើម្បីបង្កើនការយល់ដឹង និងកាត់បន្ថយបទល្មើសនានានៅក្នុងសហគមន៍​ និងត្រូវចូលរួមឱ្យបានសកម្មក្នុងការអនុវត្តគោលនយោបាយ​ ភូមិ​ ឃុំ​ សង្កាត់​ មានសុវត្ថិភាព​ ។ ក្នុងឱកាសនោះដែរ​ លោកស្នងការ​ បានប្រគល់ប័ណ្ណសរសេីរ​ និងលិខិតសរសេីរ​ ចំណាត់ថ្នាក់ភូមិ​ ឃុំ​ មានសុវត្ថិភាព​ ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១ ក្នុងស្រុកសំរោង និងបានប្រគល់លិខិតសរសេីរជូនមន្រ្តីនគរបាលចូលនិវត្តន៍ចំនួន​ ០៣នាក់​ ដែលមានស្នាដៃល្អ​នាពេលកន្លងមក​ និងថវិកាក្នុងម្នាក់ៗចំនួន​ ៥០.០០០រៀល​(ប្រាំម៉ឺនរៀល)​ និងបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនរបស់លោកស្នងការ​ ចំនួន​ ១.០០០.០០០រៀល​(មួយលានរៀល)​ ដល់អធិការដ្ឋាននគរបាលស្រុកសំរោងផងដែរ។ ជាចុងបញ្ចប់លោកឧត្តមសេនីយ៍ទោ ស្នងការ បានផ្តាំផ្ញើរដល់មន្ត្រីនគរបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ការពារសុខភាព ជៀសផុតពីការឆ្លងជម្ងឺកូវីដ ១៩ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ជាពិសេសវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល។FB_IMG_1639404483780 FB_IMG_1639404531570 FB_IMG_1639404535589 FB_IMG_1639404539348 FB_IMG_1639404509765 FB_IMG_1639404494201 FB_IMG_1639404497217 FB_IMG_1639404502470 FB_IMG_1639404505764 FB_IMG_1639404512536

You might like