កិច្ចប្រជុំប្រចាំឆ្នាំរបស់ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារឆ្នាំ២០១៩.២០២៣.!

សៀមរាប៖ ថ្ងៃទី ១៤-១៥ ខែធ្នូ ឆ្នាំ២០២១ អគ្គលេខធិការដ្ឋានក.ជ.ក បានរៀបចំនៅកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ អាណត្តិឆ្នាំ២០១៨-២០២៣ នៅខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធាន ក.ជ.ក និងអញ្ជើញជាគណៈអធិបតី លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធាន ក.ជ.ក លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងជាអនុប្រធាន ក.ជ.ក លោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអនុប្រធានក.ជ.ក លោកជំទាវ តាំង វួចឆេង រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម តូច ចំណាន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច លោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការ ក.ជ.ក សហការឧបត្ថម្ភជាមួយអង្គការផ្លែនអន្តរជាតិ (PLAN International) ។

សមាសភាពអញ្ជើញចូលរួមក្នុងអង្គសិក្ខាសាលា មានឯកឧត្តម លោកជំទាវ តំណាងពីអន្តរស្ថាប័នទាំង២៦ មានក្រសួងសាធារណការដឹកជញ្ជូន ក្រសួងអប់រំយុវជន និងកីឡា ក្រសួងធម្មការសាសនា ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងប្រែសណីយ៍ ទូរគមនាគមន៍ ក្រសួងបរិស្ថាន ក្រសួងវប្បធម៌ ក្រសួងការបរទេស សហប្រតិបត្តិការអន្តរជាតិ ក្រសួង ជាសមាជិក សមាជិការបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ថ្នាក់ដឹកនាំ ជាអគ្គលេខាធិការ អគ្គលេខាធិការរង មន្រ្តី នៃក.ជ.ក និងពីក្រសួងសង្គមកិច្ច តំណាងពីអង្គការដៃគូរអភិវឌ្ឍនានា មានអង្គការផ្លែនអន្តរជាតិ អង្គការអេបផល អង្គការដែលអនុវត្តកិច្ចការងារពាក់ព័ន្ធកុមារមួយចំនួនទៀត ។

គោលបំណងនៃអង្គសិក្ខាសាលាបង្ហាញពីសមិទ្ធផលនៃការដឹកនាំរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក)អាណត្តិឆ្នាំ២០១៨-២០២៣ ។ កំណត់ទិសដៅយុទ្ធសាស្រ្តរបស់ក.ជ.ក ជាផែនទីក្នុងការចង្អុលបង្ហាញរបស់អគ្គលេខាធិការដ្ឋានក្នុងការជម្រុញការអនុវត្តសិទ្ធិកុមារនៅកម្ពុជា ៕FB_IMG_1639458873393 FB_IMG_1639458879061 FB_IMG_1639458881541 FB_IMG_1639458869029 FB_IMG_1639458894574 FB_IMG_1639458898435

You might like