លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះបើកកិច្ចប្រជុំស្តីពីកិច្ចពង្រឹងការងារព្រំដែនរួមសន្តិសុខ.!

ថ្ងៃអង្គារ១០កើតខែមិគសិរ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០២១ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានបើកកិច្ចប្រជុំមួយស្តីពីការពង្រឹងការងារព្រំដែន និងការងារសន្តិសុខ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកលោកស្រី ឧត្តមសេនីយត្រី វរ:សេនីយ៍ ស្នងការរង នាយការិយាល័យជំនាញ លោកអធិការក្រុងស្រុកជាប់ព្រំដែន លោកមេបញ្ជាការវរ:សេនាតូចការពារព្រំដែនគោកទាំង៤ និងលោកនាយប៉ុស្តីវរៈការពារព្រំដែនទាំង៣២ ជាច្រើនរូប។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជម្រុញ ឲ្យកងកម្លាំងនគរបាលព្រំដែន ការិយាល័យជំនាញ និងអធិការក្រុង,ស្រុក ត្រូវគោរពវិន័យយកចិត្តទុកដាក់បំពេញ តួនាទី ភារកិច្ច ឲ្យបានល្អ កម្លាំងត្រូវប្រមូលផ្តុំ -ទប់ស្កាត់រាល់បទល្មើសតាមព្រំដែន -បទល្មើសជួញដូរគ្រឿងញៀន -ពលករឆ្លងដែនខុសច្បាប់ -បទល្មើសសេដ្ឋកិច្ច និងពង្រឹងប្រសិទ្ធិភាពការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម ដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់។

ទន្ទឹមគ្នានោះ លោកឧត្តមសេនីយទោ ស្នងការ ក៏បានអំពាវនាវដល់កម្លាំងនគរបាលទាំងអស់ត្រូវ មានកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ ស្ថាប័នពាក់ពន្ធ័ និងត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ដើម្បីងាយស្រួលក្នុងការបំពេញការងារ ក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ ៕FB_IMG_1639460390134 FB_IMG_1639460397781 FB_IMG_1639460400432 FB_IMG_1639460404443 FB_IMG_1639460407210 FB_IMG_1639460410228 FB_IMG_1639460414691 FB_IMG_1639460419756

You might like