ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទប្រហមកម្ពុជា ក្នុងម្នាក់ទទួលបានអាវរងារចំនួន១, សារ៉ុងចំនួន១, មី១កេស និងថវិកា ទៅចែកជូនប្រជាពលរដ្ឋចាស់ជរា នៅឃុំត្រើយស្លា ស្រុកស្អាង, ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងប្រជាពលរដ្ឋនៅក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ មានចំនួនសរុបជាង២ពាន់ នាក់ ។
ឯកឧត្តម សែម សុវណ្ណនី បានលើកឡើងថា សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺតែងតែនៅជាមួយប្រជាពលរដ្ឋ លោកតា លោកយាយជានិច្ច។ ហើយក្នុងរដូវរងារនេះ សម្តេចបានយកចិត្តទុកដាក់ ឱ្យក្រុមការងាររាជរដ្ឋាភិបាល ត្រូវនាំយកអាវរងារចែកជូនលោកតា លោកយាយ ព្រោះថា អំឡុងខែធ្នូ ឆ្នាំ២០២១ រហូតខែកុម្ភៈ ឆ្នាំ២០២២ អាកាស ធាតុចុះត្រជាក់ខ្លាំងរហូតដល់កំរិត១៥អង្សាសេ។
ឯកឧត្តម ឱ្យដឹងថាទៀតថា អំណោយដែលនាំយកទៅចែកជូនប្រជាពលរដ្ឋចាស់ជរា ខាងលើនេះ គិតជាថវិកាសរុប ប្រមាណ៤ម៉ឺនដុល្លាអាមេរិក។
អំណោយរបស់សម្តេចតេជោ នឹងត្រូវនាំយកទៅចែកជូនប្រជាពលរដ្ឋ នៅតំបន់ផ្សេង បន្តទៀតផងដែរ៕

