លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះចូលរួមពិធីសម្ភោធដាក់ឲ្យប្រើប្រាស់អគារមណ្ឌលទទួលពលករកំរៀង.!

បាត់ដំបង:នៅថ្ងៃចន្ទ័ ១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១
លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យបានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមពិធីសម្ភោធដាក់ឲ្យប្រើប្រាស់អគារមណ្ឌលទទួលពលករកំរៀងនៅភូមិដូងឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបង ក្រោមអធិបតីភាពសម្តេច
ក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ពិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីក្រសួងពាក់ពន្ធ័ អាជ្ញាធរខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មានខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងសៀមរាប មន្ត្រីរាជការ តំណាងក្រុមហ៊ុន និងអង្គការដៃគូជាច្រើនរូប។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់អាជ្ញាធរ សមត្ថកិច្ចត្រូវពង្រឹងការទប់ស្កាត់បទល្មើសតាមព្រំដែន ពិសេសបទល្មើសជួញដូរមនុស្សនិងពលករឆ្លងដែនខុសច្បាប់ និងបទល្មើសជួញដូរគ្រឿងញៀន៕FB_IMG_1640002438821 FB_IMG_1640002453013 FB_IMG_1640002455842 FB_IMG_1640002458556 FB_IMG_1640002462330 FB_IMG_1640002465476 FB_IMG_1640002468144 FB_IMG_1640002471130 FB_IMG_1640002446225 FB_IMG_1640002448997 FB_IMG_1640002442134

You might like