ស្នងការដ្ឋាននគរបាលខេត្តប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន២៤លានរៀលដល់គ្រួសារមរណ:៦គ្រួសារ.!!

នៅព្រឹកថ្ងៃទី០៤ខែមករា ឆ្នាំ២០២២លោកឧត្តមសេនីយទោសិទ្ធិ ឡោះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីប្រគល់ថវិកាមិត្តនគរបាលជាតិចំនួន២៤លានរៀល ដល់ក្រុមគ្រួសារសព មន្ត្រីនគរបាលដែលទទួលមរណ:ភាពកន្លងទៅថ្មីៗនេះចំនួន០៦គ្រួសារ ក្រោមអធិបតីភាព លោកឧត្តមសេនីយទោ សិទ្ធិ ឡោះ។

លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងទទួលផែនការងារធនធានមនុស្សបានមានប្រសាសន៍ ៖ ថវិកាដែលប្រគល់ជូននាពេលនេះ ១/-គ្រួសារសពលោកឌុក និមល(និវត្តន៍ជន) ទទួលបានថវិកា ចំនួន៦លានរៀល,២/-គ្រួសារសពលោកយឹម ថន(និវត្តន៍ជន) ទទួលបានថវិកា ចំនួន៦លានរៀល,៣/-គ្រួសារសពលោក ជា សំរឹទ្ធ (និវត្តន៍ជន) ទទួលបានថវិកា ចំនួន៦លានរៀល។
ចំពោះភរិយាមរណៈភាព ៖
៤/-លោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង ទទួលផែនការងារគ្រប់គ្រងអាវុធជាតិផ្ទុះនិងអគ្គិសភ័យ ថវិកាចំនួន២លានរៀល,៥/-លោកអនុសេនីយ៍ឯក សុខ វង្ស នាយរងផ្នែក ការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតស្រាលថវិកាចំនួន២លានរៀល,៦/-លោកអនុសេនីយ៍ត្រី អ៊ុយ ពិ មន្ត្រី នៃអធិការដ្ឋាននគរបាល ស្រុកព្រះនេត្រព្រះ ថវិកាចំនួន២លានរៀល។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចូលរួមរំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព និងចូលរួមសោកស្តាយចំពោះការបាត់បង់ភរិយា-ប្តីឬម្តាយ ឪពុក ជាទីគោរពស្រឡាញ់។ លោកក៏បានផ្តាំផ្ញើរដល់សមាជិកគ្រួសារនគរបាលទាំងនោះ ត្រូវតស៊ូក្នុងជីវិតដើម្បីរស់បន្ត និងមើលថែសុខភាពឲ្យបានល្អ និងកុំភ្លេចអនុវត្តន៍វិធានក្រសួងសុខាភិបាល គឺ៣កុំ ៣ការពារ ដើម្បីគេចផុតពីជម្ងឺឆ្លងផ្សេងៗ៕FB_IMG_1641276044538 FB_IMG_1641276060674 FB_IMG_1641276066182 FB_IMG_1641276047116 FB_IMG_1641276050257 FB_IMG_1641276037532

You might like