ឯកឧត្តមអភិបាលខេត្តអញ្ជើញជួបជាមួយ កម្មសិក្សាបញ្ចប់ការសិក្សានៅសាលាភូមិន្ទរដ្ឋបាល.!

ថ្ងៃអង្គារទី០៤ខែមករា ឆ្នាំ២០២២ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត បានអញ្ជើញជួប សំណេះសំណាល ជាមួយ កម្មសិក្សាការិវគ្គវិក្រឹត្យការមន្រ្តីគ្រប់គ្រងរដ្ឋបាល វគ្គវិក្រឹត្យការមន្រ្តីមធ្យម និងវគ្គវិក្រឹត្យការមន្រ្តីក្រមការ បញ្ចប់ការសិក្សា នៃសាលភូមិន្ទរដ្ឋបាល ឆ្នាំ២០២១ ចំនួន ៥៤នាក់ នៅក្នុងខេត្តតាកែវ ។
មានមតិសំណេះសំណាលនាសឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានថ្លែង ការកោតសរសើរចំពោះការខិតខំប្រឹងប្រែងសិក្សា របស់មន្រ្តីចំណុះរដ្ឋបាលខេត្តទាំងអស់ ដែលបាន បញ្ចប់ការសិក្សាប្រកបដោយជោគជ័យ នៅសាលាភូមិន្ទរដ្ឋបាល (ERA) ដែលមានឆន្ទៈខ្ពស់ ក្នុងការចង់ពង្រឹងសមត្ថភាព ចំណេះដឹងរបស់ខ្លួន តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាល បន្ត ឆ្នាំ២០២១ នៃសាលាភូមិន្ទរដ្ឋបាល។
ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានធ្វើការណែនាំបន្ថែម ដល់មន្រ្តីទាំងអស់ត្រូវបន្ត និងខិតខំ បន្ថែមក្នុងការអនុវត្តតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមឋានានុក្រមការងារ គោរពវិន័យការងារឱ្យបានល្អ ដើម្បីរួមសហការគ្នារអភិវឌ្ឍន៍ខេត្តរបស់យើង ឱ្យកាន់តែរីកចម្រើន និងទទួលបានសមិទ្ធិផលថ្មីៗបន្ថែមទៀត ។
ជាចុងបញ្ចប់តំណាងកម្មសិក្សាការីខេត្តតាកែវ លោក អ៊ុក រី បានលើកឡើងថា ក្នុងឆ្នាំ២០២១នេះ បើទោះបីជាមានបញ្ហាប្រឈមពាក់ព័ន្ទទៅនឹងជំងឺកូវីដ-១៩ ប៉ុន្តែថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃសាលា ភូមិន្ទរដ្ឋបាល និងសាស្ត្រាចារ្យ គ្រូឧទ្ទេសទាំងអស់ មានការ យកចិត្តទុកដាក់ខ្ពស់ ក្នុងដំណើរការ បណ្តុះបណ្តាលកម្មសិក្សាការីតាមកម្មវិធី របស់សាលាដែលបាន គ្រោងទុក តាមរយៈប្រព័ន្ធអនឡាញ Microsoft Teams ដោយអនុលោមតាមគោលការណ៍ ដ៏មានប្រសិទ្ធភាពខ្ពស់បំផុតរបស់សាលាគឺ វិន័យ គុណភាព គុណធម៌ នវានុវត្តន៍៕FB_IMG_1641289064638 FB_IMG_1641289062075 FB_IMG_1641289059040 FB_IMG_1641289071078 FB_IMG_1641289075299 FB_IMG_1641289078077

You might like