ព្រឹកថ្ងៃទី០៤ខែមករា ឆ្នាំ២០២២សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាឯកត្តមបណ្ឌិត ជា ចាន់តូ ជំរុញមន្ត្រីគណបក្សខិតខំពង្រឹងចាត់តាំង ពីថ្នាក់ខេត្តដល់មូលដ្ឋាន ដើម្បីអនុវត្តកម្មវិធីនយោបាយរបស់បក្ស ជាពិសេសខិតខំកសាង និងពង្រឹងគណបក្សលើវិស័យសតិអារម្មណ៍ដោយគាំទ្រនិងចូលរួមការចាត់តាំងគណបក្សនៅមូលដ្ឋានក្នុងការឃោសនាអប់រំប្រជាជនពីសភាព
ការណ៍រីកចម្រើនរបស់ប្រទេសជាតិ។
ការជំរុញនេះត្រូវបានឯកត្តមបណ្ឌិត ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ធំ លើកឡើងនៅក្នុងពិធីសន្និបាតគណៈកម្មាធិការគណបក្ស
ប្រជាជនកម្ពុជាឃុំកំពង់
ចិនត្បូងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកស្ទោងខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្សខេត្ត និង ជាប្រធានក្រុមការងារចុះជួយក្រុង
ស្ទឹងសែ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្សខេត្ត ជំរុញមន្ត្រីគណបក្ស ខិតខំពង្រឹងចាត់តាំងគណបក្សគ្រប់ថ្នាក់ពីថ្នាក់ខេត្តដល់មូលដ្ឋាននិងកម្មវិធីនយោបាយរបស់គណបក្សដើម្បីគាំទ្រ និងចូលរួមការពារគណបក្សគ្រប់កាលៈទេសៈ ក៏ដូចជាខិតខំកសាង និងពង្រឹងគណបក្សលើវិស័យ សតិអារម្មណ៍ ដោយគាំទ្រ និងចូលរួមការចាត់តាំងគណបក្សនៅមូលដ្ឋាន ក្នុងការឃោសនាអប់រំប្រជាជន ពីសភាពការណ៍រីកចម្រើន។
ទន្ទឹមនេះ ឯកឧត្តមបណ្ឌិត ជា ចាន់តូ ក៏បានជំរុញមន្ត្រីគណបក្ស ត្រូវធ្វើជាស្នូលនៃសាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់គណបក្ស និងធ្វើជាគម្រូដល់សមាជិកគណបក្ស និងអ្នកគាំទ្រគណបក្ស ក៏ដូចមហាជនទូទៅ ក៏ដូចជាខិតខំកសាងទំនាក់ទំនងល្អជាមួយមហាជន សហការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញ ទៅមក និងធ្វើអំពើល្អជាមួយប្រជាជនគ្រប់មូលដ្ឋាន សំដៅលើកកម្ពស់ប្រជាប្រិយភាពរបស់គណបក្ស និងទទួលបានការគាំទ្របន្ថែមទៀតចំពោះ គណបក្សប្រជាជនកម្ពុជា។
ចំណុចដែលចាប់អារម្មណ៍របស់ ឯកឧត្តមបណ្ឌិត ជា ចាន់តូ បានផ្ដាំផ្ញើ ក្រុមការងារចុះជួយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ បន្តអនុវត្តសម្រេចស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២មុខនេះ។ ត្រូវមានការចាត់តាំងគណបក្សនៅមូលដ្ឋាន ពិសេសថ្នាក់ឃុំ-សង្កាត់ ភូមិ ដើម្បីគ្រប់គ្រងពង្រឹង ពង្រីក សមាជិកបក្ស និងអ្នកគាំទ្រគណបក្ស ដោយធ្វើបច្ចុប្បន្នភាពសមាជិកគណបក្សជាប្រចាំ ។
ខិតខំកសាង និងពង្រឹងគណបក្សលើវិស័យហិរញ្ញវត្ថុ ដោយគាំទ្រ និងចូលរួមក្នុងការកៀរគរ មធ្យោបាយ សម្ភារ ថវិកាពីប្រភពស្របច្បាប់នានា ដើម្បីបំរើសកម្មភាពនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ។
