ស្នងការនគរបាលខេត្តអញ្ជើញជួបសំណេះសំណា លនិងជំរុញឲ្យកម្លាំងត្រៀម២៤ម៉ោងលើ២៤ម៉ោង.!


ព្រឹកថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះស្នងការដ្ឋាននគរបាលខេត្តតាកែវលោកឧត្តមសេនីយ៍ទោឈាង ផាន់ណារ៉ា នៃស្នងការដ្ឋាននគរបាលខេត្តអញ្ជើញជួបសំណេះសំណាលនិងសាកសួរសុខទុក្ខដល់កងកម្លាំងនគរបាលអន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ។

ថ្លែងក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ ស្នងការ បានបន្តជំរុញឲ្យកម្លាំងអន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋានត្រៀមកម្លាំងប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ចេញល្បាតចល័តក្នុងមូលដ្ឋាន ភូមិសាស្រ្តស្មុគស្មាញងាយរងគ្រោះ ដើម្បីបង្ការ ទប់ស្កាត់បទល្មើសផ្សេងៗត្រៀមអន្តរាគមន៍ពេលមានសភាពការណ៍ចាំបាច់កើតឡើងឲ្យបានទាន់ពេលវេលា និងអនុវត្តតាមបទបញ្ជាថ្នាក់លើដាក់ជូន ត្រៀមជានិច្ចក្នុងការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋពេលមានហេតុការណ៍កើតឡើងជាយថាហេតុ។ ទន្ទឹមនឹងនោះលោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានណែនាំដល់មន្ត្រីនគរបាលក្រោមឱវាទទាំងអស់ចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ(COVID-១៩) ត្រូវអនុវត្តតាមវិធានការសុខាភិបាល នឹងជាពិសេសអនុវត្តន៍នូវវិធានការ ការពារឲ្យបានខ្ជាប់ខ្ជួនជានិច្ច(៣កុំ និង៣ការពារ)របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕FB_IMG_1641364144943 FB_IMG_1641364137228 FB_IMG_1641364154136 FB_IMG_1641364156653

You might like