នារសៀលថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ចូលដល់កម្មវិធីទី២នៅថ្ងៃដដែលនេះឯកឧត្តមរដ្ឋមន្រ្តី អមដំណេីរដោយឯកឧត្តម ងិនឆាយ និងសហការី បានចុះសំណេះសំណាលជាមួយក្រុមការងារសហគមន៍តាសីសាមគ្គី នៅខេត្តបាត់ដំបង។
កិច្ចសំណេះសំណាលបានឲ្យឃេីញថាសហគមន៍កសិកម្មមានការសាមគ្គីគ្នា និងមានការរីកចម្រេីនជាមួយគ្នាក្នុងកម្រិតមួយគួរឲ្យកត់សំគាល់។ ក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ ចង្កោមសហគមន៍ដាំដុះបន្លែក្នុងផ្ទះសំណាញ់មានការកេីនឡេីងចំនួនយ៉ាងតិច ១៨០គ្រួសារ នៅតាមបណ្តាខេត្ត ព្រៃវែង កំពង់ចាម កំពង់ស្ពឺ ពោធិ៍សាត់ ។ ល។
ចំនុចសំខាន់ៗដែលបានដកស្រង់រួមមាន៖
១. បរិមាណបន្លែបញ្ជូនលក់ពីរចង្កោមសហគមន៍នេះទៅផ្សារទំនេីបបាន ៣០% នៅឡេីយ
២. កសិករអាចទទួលបានចំណូលជាមធ្យមចំនួន ៧៥០ ដុល្លារអាមេរិក ក្នុងការប្រមូលផលម្តង ក្នុងផ្ទះសំណាញ់ ។ ក្នុងមួយឆ្នាំកសិករអាចប្រមូលផលពីបួនទៅប្រាំពីរក្នុងមួយឆ្នាំ ទៅតាមប្រភេទបន្លែ។
៣. អនុវត្តការដាំដុះជាលក្ខណៈបណ្តាក់ ដោយសហការគ្នាជាបណ្តុំកសិករ និងសហគមន៍ ស្របទៅតាមតម្រូវការទីផ្សារ។
៤. បន្លែដាំជាលក្ខណៈបណ្តាក់ និងឆ្លះគ្នា រួមមានស្ពៃក្តោប ស្ពៃក្រញាញ់ ផ្កាខាត់ណាខៀវ ផ្កាខាត់ណាលឿង ប៉េងប៉ោះ ស្ពៃចង្កេីស ។ ល។
៥. ពូជប៉េងប៉ោះដែលមានសក្តានុពលជាងគេគឺ ពូជមហាផល និងអាគ្រីបៃតង។
៦. ផ្ទះសំណាញ់ដែលមានសក្តានុពលសម្រាប់ដាំបន្លែ នៅក្នុងខេត្តនេះគឺមានទំហំ÷ កម្ពស់២ ទៅ ២.៥ ម៉ែត្រ, ទទឹងប្រវែង ១០ ម៉ែត្រ និងបណ្តោយ ២៧ ម៉ែត្រ ។

