កិច្ចប្រជុំសាមញ្ញលើកទី៣២អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម.!!

នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំ សាមញ្ញលើកទី៣២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ដោយមានការគោរពអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្ដមខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួម កិច្ចប្រជុំសាមញ្ញលើកទី៣២ អាណត្តិទី៣ នៅសាលប្រជុំធំសាលាខេត្ត។

ក្នុងកិច្ចប្រជុំនោះក៏មានការគោរពអញ្ជើញចូលរួមសមាជិកសមាជិកាក្រុមប្រឹក្សាខេត្តថ្នាក់ដឹកនាំរដ្ឋបាលខេត្តនិងមន្ទីរអង្គភាពពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំនាព្រឹកនេះផ្តោតសំខាន់លើកិច្ចពិភាក្សាដូចជា
ទី១ពិនិត្យនិងអនុម័តសេចក្ដីព្រាង កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។

ទី២ ពិនិត្យពិភាក្សានិងអនុម័ត លើសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១និងទិសដៅកាងារប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម។

ទី៣ ពិនិត្យ ពិភាក្សានិងអនុម័តលើសេចក្ដីព្រាង ផែនការសកម្មភាពការងាររយៈពេលបីខែចាប់ពីខែ(មករា កុម្ភៈ មីនា ) ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម។
ទី៤ពិភាក្សាទៅលើបញ្ហាប្រឈមផ្សេងៗក្នុងក្របខ័ណ្ឌទូទាំងខេត្តកំពង់ចាម៕FB_IMG_1641904054137 FB_IMG_1641904056505 FB_IMG_1641904075363 FB_IMG_1641904059502 FB_IMG_1641904154638 FB_IMG_1641904081423 FB_IMG_1641904078428

You might like