នៅព្រឹកថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំមន្រ្តីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យការអភិវឌ្ឍន៍និង
កែលម្អរសោភ័ណ្ឌសួនច្បារមាត់បឹងតាកែវ ស្ថិតនៅភូមិមួយ សង្កាត់រកាក្នុងក្រុងដូនកែវ ខេត្តតាកែវ ។
ក្នុងឱកាសចុះពិនិត្យនោះដែរ ឯកឧត្តមអ៊ូច ភាអភិបាលខេត្តក៏បានធ្វើការណែនាំទៅដល់មន្ទីរជំនាញ និងអភិបាលក្រុងដូនកែវ ត្រូវរៀបចំប្រព័ន្ធបង្គោលភ្លើង ដែលចាស់ខូចឡើងវិញ និងត្រូវមើលពីទីតាំង ណាដែលត្រូវរៀបំបង្គន់សាធារណៈនៅសួនច្បារមាត់បឹង ដើម្បីបំពេញសេចក្តីត្រូវការរបស់បងប្អូន ប្រជាពលរដ្ឋ ដែលពួកគាត់មកលំហែ កម្សាន្ត ឬមកហាត់ប្រាណ ពេលព្រឹកព្រលឹម និងពេលរសៀល ជាដើម នៅសួនច្បារមាត់បឹងតាកែវមួយនេះ៕

