ឯកឧត្ដមគួច ចំរើនបានអញ្ជើញប្រគល់ផ្ទះចំនួន ០៨ខ្នងដល់អតីតយុទ្ធជនចំនួន១៥គ្រួសារ.!!

ខេត្តព្រះសីហនុ-ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញប្រគល់ផ្ទះចំនួន០៨ខ្នង និងនាំយកអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជនចំនួន១៥គ្រួសារ និងជូនដល់គ្រួសារអតីតយុទ្ធជន នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លោកឧត្តមសេនីយត្រី នូវ សំអុល ប្រធានសមាគមអតីតយុទ្ធជនខេត្ត និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ឱ្យដឹងថា ការប្រគល់ផ្ទះចំនួន០៨ខ្នងជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ ក្នុងស្រុកព្រៃនប់ មានរាយនាមដូចខាងក្រោម៖
១. ម៉ាត់ រ៉េម នៅភូមិទួលទទឹង២ ឃុំទួលទទឹង
២. សាំ ម៉ូ ភូមិអូរត្រាវ ឃុំអណ្ដូងថ្ម
៣. នាក់ ចន្ថា ភូមិសំរុងក្រោម ឃុំសំរុង
៤. បា្រក់ ធារី ភូមិអូរត្រជាក់ចិត្ត ឃុំសំរុង
៥. ង៉ែត សារិន ភូមិចំការកៅស៊ូ ឃុំជេីងគោ
៦. ប៉ែន ឌុល ភូមិចំការកៅស៊ូ ឃុំជើងគោ
៧. នួន សឿប ភូមិបឹងរាំង ឃុំសាមគ្គី
៨. សូ យិន ភូមិតាអោងធំ ឃុំសាមគ្គី ។
ឯកឧត្ដមអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍សំណេះសំណាល ដោយបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានសមាគមនអតីតយុទ្ធជនកន្ពុជា បានខិតខំដោះស្រាយជូនអតីតយុទ្ធជនឱ្យមានផ្ទះស្នាក់នៅសមរម្យ។ ហើយចំពោះអតីតយុទ្ធជនដែលអត់ផ្ទះ តែមានដីក្រុមការងារបាននឹងកំពុងសាងសង់ផ្ទះជូនជាបន្តបន្ទាប់។ ទោះបីការបែងចែកជូនអតីតយុទ្ធជនរបស់យើងមិនទាន់បានរលូន ក៏ប៉ុន្តែគ្រួសារអត់ដី អត់ផ្ទះ ក្រុមការងារកំពុងធ្វើការដោះស្រាយបែងចែកជូនបងប្អូនជាបន្តបន្ទាប់។
សូមជម្រាបជូនថា គ្រួសារអតីតយុទ្ធជនទទួលបានផ្ទះចំនួន០៨ខ្នង រួមនិងម្ហូបអាហារ សម្ភារៈប្រើប្រាស់មួយចំនួន ព្រមទាំងថវិកាមួយគ្រួសារចំនួន ៥០០ ០០០រៀល។
ចំពោះគ្រួសារអតីតយុទ្ធជន ចំនួន១៥គ្រួសារ ផ្សេងទៀត ឯកឧត្ដមអភិបាលខេត្ត ក៏នាំយកអំណោយរបស់សម្តេចតេជោ ប្រគល់ជូនក្នុងមួយគ្រួសារទទួលបានអង្ករ១បាវ មី១កេស ត្រីខ១យួរ ម៉ាស២ប្រអប់ អាវរងា២ ទឹកក្រូច ២កេស ទឹកបរិសុទ្ធ ១កេសនិងថវិកចំនួន២០០០០០រៀល និងឧបត្តម្ភស្ត្រីមានផ្ទៃពោះចំនួន ២នាក់ ក្នុងម្នាក់ៗថវិកា ២០០០០០រៀល ពលរដ្ឋជរាពិការ១នាក់ ថវិកា១០០០០០រៀល និងប្រជាពលរដ្ឋដែលបានចូលរួមពិធីប្រគល់ផ្ទះចំនួន ៤៥នាក់ ក្នុងម្នាក់ៗថវិកា២០០០០រៀល៕FB_IMG_1642082722333 FB_IMG_1642082715115 FB_IMG_1642082692940 FB_IMG_1642082697200 FB_IMG_1642082699875 FB_IMG_1642082706535 FB_IMG_1642082719389

You might like