ឯកឧត្តមអ៊ុន ចាន់ដាអញ្ជើញចូលរួមក្នុងពិធីក្រុងពាលទីស្នាក់ការគណបក្សប្រជាជនស្រុកចំការលើ.!

កំពង់ចាមនៅព្រឹកថ្ងៃទី១៣ ខែមករាឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្ដាល គណបក្សប្រជាជនកម្ពុជានិងប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន អនុប្រធានគណបក្សខេត្ត និងសហការី អញ្ជើញចូលរួមក្នុងពិធីក្រុងពាលី បួងសួងសុំម្ចាស់ទឹកម្ចាស់ដី បើកការដ្ឋានកសាងអគារទីស្នាក់ការគណបក្សប្រជាជនស្រុក ចំការលើ ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានិត សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកចំការលើ ។

ពិធីដ៏ឱឡារិកនេះ ក៏មានការអញ្ជើញចូលរួមពី ប្រធាន អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំ ទូទាំងស្រុកចំការលើ យុវជនជនបង្គោលថ្នាក់កណ្ដាលចុះជួយស្រុក ឃុំ ,មន្ត្រីគណបក្សខេត្តចុះជួយស្រុក-ឃុំ រួមនឹងមន្ត្រីគណបក្សថ្នាក់មូលដ្ឋានជាច្រើនរូបទៀត។

គួរបញ្ជាក់ថាអគារទីស្នាក់កាគណបក្សប្រជាជនកម្ពុជា ស្រុកចំការលើ ដែលប្រារព្វពិធីក្រុងពាលី បើកការដ្ឋានកសាងនាពេលនេះគឺមាន ចំនួន ០២ អគារ គឺ៖
-អគារទី១ ជាសាលប្រជុំ មានកម្ពស់ ១ជាន់ ទំហំ ២១,៥ម×៣៦ម
-អគារទី២ មានកម្ពស់ ៣ជាន់ ទំហំ១២,៥ម×២៧ម៕FB_IMG_1642084143497 FB_IMG_1642084146620 FB_IMG_1642084149462 FB_IMG_1642084157295 FB_IMG_1642084154300

You might like