ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតបានអញ្ជើញក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់នៅផ្នែកសឹករង.!!

នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅអគារទីបញ្ជាការ អគារស្នាក់នៅផ្នែកសឹករងបសេដ្ឋ ព្រមទាំងសមិទ្ធផលនានារបស់បញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ស្ពឺ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តមអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ជាច្រើនរូបទៀត ដែលរៀបចំធ្វើឡើងនៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ស្ពឺ ៕FB_IMG_1642139112287 FB_IMG_1642140007963 FB_IMG_1642139116622 FB_IMG_1642139125050 FB_IMG_1642139969053 FB_IMG_1642139961199 FB_IMG_1642139971901 FB_IMG_1642139958473 FB_IMG_1642139976995 FB_IMG_1642139134257 FB_IMG_1642140034695 FB_IMG_1642140043615 FB_IMG_1642140059198 FB_IMG_1642140062127 FB_IMG_1642140075667

You might like