ទីស្នាក់ការគណបក្សខណ្ឌដូនពេញប្រារព្ធពិធីសន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍.!

ថ្ងៃសៅរ៍ ១៣ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៧:០០នាទីព្រឹក នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ បានប្រារព្ធពិធីសន្និបាតបូកសរុបលទ្ធផល នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍សង្កាត់ចតុមុខ អាណត្តិទី៤ ឆ្នាំ២០១២-២០២២ និងទិសដៅភារកិច្ច ពីពេលនេះរហូតដល់ថ្ងៃបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ-អនុប្រធានគណបក្សខណ្ឌដូនពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ចតុមុខ និង លោកជំទាវ ម៉ិញ កុសនី រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់ចតុមុខ និងដោយ មានការចូលរួមរួមពី លោក-លោកស្រី សមាជិកអចិន្ត្រៃយ៍គណបក្សខណ្ឌ លោក-លោកស្រី ក្រុមការងារចុះជួយសង្កាត់ចតុមុខ និងសមាជិក សមាជិកាសរុបចំនួន ១០៥នាក់ ស្រីចំនួន៤៣។FB_IMG_1642212074621 FB_IMG_1642212071001 FB_IMG_1642212078071 FB_IMG_1642212082530

You might like