ពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជានៅសង្កាត់បឹងទំពន់១​ខណ្ឌមានជ័យ​សរុបចំនួន១១៤នាក់​.!

នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ស ថេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ បានអញ្ជេីញជាអធិបតី ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី ចំនួន ១១៤នាក់ ដែលបានចាកចេញពីអតីតគណបក្សប្រឆាំង​ ដោយស្ម័គ្រចិត្តមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាជាមួយនោះដែរតំណាងអតីតសមាជិកអតីតគណបក្សប្រឆាំង​ បានឡេីងធ្វេីការប្តេជ្ញាចិត្ត ដោយអនុវត្តតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្ស
ប្រជាជនកម្ពុជា​និងសន្យាបោះឆ្នោតជូនគណបក្ស
ប្រជាជនកម្ពុជា​ មូលហេតុនៃការចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា​ ដោយសារឃេីញជាក់ស្តែង​ អំពីការដឹកនាំដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំ​ ការអភិវឌ្ឍន៍លេីគ្រប់វិស័យក្រោមការដឹកនាំរបស់សម្តេចតេជោនិងថ្នាក់
ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាច្រេីនរូបទៀត ។
ក្នុងពិធីនេះដែរក៏មានការចូលរួមពីសំណាក់លោក​ លោកស្រី​ប្រធាន​ អនុប្រធាន​ ចុះជួយភូមិទាំង១១​ នៃសង្កាត់បឹងទំពន់១​ ខណ្ឌមានជ័យ​ និងសមាជិកសមាជិកាគណបក្ស​ ជាច្រេីនរូបទៀត​។
ក្នុងឱកាសនោះដែរ​ ឯកឧត្តម​ ស​ ថេត​ ប្រធានក្រុមការងារគណបក្ស
ប្រជាជនសង្កាត់បឹងទំពន់១​ បានផ្តាំការសួរសុខទុក្ខពីថ្នាក់ដឹកនាំទាំងអស់របស់គណបក្សប្រជាជនកម្ពុជា ជាពិសេសឯកឧត្តម ឃួង ស្រេងប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ​។
គណបក្សប្រជាជនកម្ពុជា តែងតែបេីកចំហជានិច្ច ក្នុងការទទួលយកការសម្រេចចិត្តរបស់សមាជិកសមាជិកាអតីតគណបក្សដ៏ទៃ ស្ម័គ្រចិត្តមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ហេីយការសម្រេចចិត្តមកចូលរួមជាមួយគណបក្សប្រជាជននេះ គឺដោយសារការមេីលឃេីញជាក់ស្តែងអំពីការដឹកនាំដ៏ល្អ របស់គណបក្សប្រជាជនកម្ពុជា ឃេីញពីការអភិវឌ្ឍន៍ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម​ ប្រធានក្រុមការងារ​ បានបញ្ជាក់បន្ថែមថា​ បេីពុំមានគណបក្សប្រជាជននោះទេ ពិតជាមិនមានសន្តិភាព មិនមានការអភិវឌ្ឍន៍ និងគ្មានសន្តិសុខ សុវត្ថិភាពនោះទេ ជាពិសេសប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា​ ជាច្រេីនរូបទៀត។
ឯកឧត្តម​ ប្រធាន​ បានណែនាំដល់ប្រជាពលដ្ឋទាំងអស់​ សូមកុំជឿការបំពុល កុំជឿការញុះញង់ ដែលអាចបង្កឲ្យមានអសន្តិសុខដល់សង្គមជាតិ។
ឯកឧត្តមប្រធានបញ្ជាក់ថា​ ទីណាមានប្រជាពលរដ្ឋជួបទក្ខលំបាក​ តែងតែមានមុខមន្ត្រីគណបក្សប្រជាជន​ ដេីម្បីជួយដោះស្រាយជានិច្ច​ គឺមិនសន្យាចោលដូចគេនោះទេ​។
ជាមួយនោះដែរ​ ឯកឧត្តម​ ប្រធាន​ ក៏បានបញ្ជាក់ជូនសមាជិកសមាជិកា​ ឱ្យបានយល់​ និងដឹង​ អំពីសមិទ្ធផលដែលគណបក្សប្រជាជនកម្ពុជាបានធ្វេី​ និងកំពុងធ្វេីបន្ត​ ដូចជា​។
១.​ រំដោះប្រទេសជាតិចេញពី​របបប្រល័យពូជសាសន៍​
២.​ការក៏សាងប្រទេសពីបាត
ដៃទទេ​រហូតដល់មានការ
អភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ​
៣.​គោលនយោបាយឈ្នះឈ្នះ​
៤.​ការកសាងហេដ្ឋារចនា
សម្ព័ន្ធ​ ផ្លូវ​ ស្ពានថ្នល់​ គ្រប់ទីកន្លែង​តាមបណ្តាខេត្តក្រុង​។
៥.​ ធ្វេីឱ្យប្រសេីរឡេីងនៅវិស័យអប់រំ ដេីម្បីជាមូលដ្ឋានក្នុងការបណ្តុះធនធានមនុស្ស ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រេីនដូចបណ្តាប្រទេសនានាក្នុងតំបន់ និងសាកលលោក
៦.​ ផែនការក្នុងការកាត់បន្ថយភាពក្រីក្រ​
៧.​ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ត្រូវបានរក្សាការពារបានយ៉ាងល្អ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល​កម្ពុជា។
ឯកឧត្តមប្រធាន​បានណែនាំដល់ក្រុមការងារទាំងអស់​ ត្រូវតែយកចិត្តទុកដាក់ខ្ពស់​ ក្នុងការផ្តល់សេវាសាធារណ:ជនប្រជាពលរដ្ឋឱ្យបានល្អ​ និងឆាប់រហ័ស​ ធានាឱ្យបាននូវសន្តិសុខ​ សណ្តាប់ធ្នាប់ល្អជូនប្រជាពលរដ្ឋ​ ជាពិសេសទទួលយកការរាយការណ៍​ សំណូមពរ​ និងបញ្ហាប្រឈមនានារបស់បងប្អូនប្រជាពលរដ្ឋ​ ត្រូវតែយកសំណូមពរទាំងនោះមកសិក្សា​ដោះស្រាយ​និងចាត់វិធានការជូនគាត់ឱ្យបានទាន់ពេលវេលា​។
ក្រុមការងារចុះជួយតាមបណ្តាភូមិទាំងអស់​ នៃសង្កាត់បឹងទំពន់១​ ត្រូវតែចុះជួប​ និងសួរសុខទក្ខប្រជាពលរដ្ឋ​ជាប្រចាំ ដោយផ្ទាល់​ យ៉ាងសកម្ម​ ដេីម្បីសិក្សាស្វែងយល់អំពីការខ្វះខាត​ និងបញ្ហាប្រឈម។
ឯកឧត្តម​ ប្រធា​ន​ សូមកោតសរសេីរដល់សមាជិក​ សមាជិកា​ ក្រុមការងារគណបក្សប្រជាជន​ និងសមាជិកទេីបចូលថ្មីទាំងអស់​ ដែលបានខិតខំ​ និងបម្រេីដោយស្ម័គ្រចិត្ត​ ចំពោះគណបក្សប្រជាជនកម្ពុជា​ ជាពិសេសត្រូវខិតខំបន្ថែម​ ដេីម្បីគណបក្សប្រជាជនកម្ពុជា​ ជាមួយនោះដែរ​ឯកឧត្តម​ ប្រធាន​ ក៏បាននាំយកជាសម្ភារ: និងថវិកាមួយចំនួន​ ដេីម្បីចែកជូនសមាជិកថ្មីទាំង​ ១១៤នាក់​ ផងដែរ​ ។
ជាកិច្ចបញ្ចប់​ឯកឧត្តមប្រធាន​ក៏បានអញ្ជេីញផ្តល់កាតសមាជិកគណបក្ស
ប្រជាជនកម្ពុជា​ ជូនដល់សមាជិកថ្មីទាំង១១៤នាក់៕FB_IMG_1642224115224 FB_IMG_1642224162452 FB_IMG_1642224213759 FB_IMG_1642224134901 FB_IMG_1642224137677 FB_IMG_1642224140515 FB_IMG_1642224173350 FB_IMG_1642224178764 FB_IMG_1642224184377 FB_IMG_1642224189053 FB_IMG_1642224191863 FB_IMG_1642224194311 FB_IMG_1642224197121 FB_IMG_1642224199479 FB_IMG_1642224204644

You might like