ថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការ និងជានាយកគម្រោងវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVETSDP) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបើកដំណើរការបេសកកម្មដើម្បីត្រួតពិនិត្យមើលពីវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់គម្រោង(TVETSDP) តាមប្រព័ន្ធអនឡាញ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក ម៉ារ សុភា តំណាងប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងសហការី លោកស្រី Ophelie Bourhis នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ប្រចាំប្រទេសកម្ពុជា (AFD) និងសហការី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម លោកជំទាវ លោក លោកស្រីជារដ្ឋលេខាធិការ អគ្គនាយកTVET អគ្គនាយករង ប្រធាននាយកដ្ឋាន មន្រ្តីអង្គភាពសម្របសម្រួលគម្រោងអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គ្រឹះស្ថានសិក្សាTVET ដែលពាក់ព័ន្ធ ជំនាញការជាតិ និងអន្តរជាតិ ព្រមទាំងមន្រ្តីពាក់ព័ន្ធផងដែរ ។

