តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសែម សុវណ្ណនីក្រោមថ្នាក់ដឹកនាំបានចុះពិនិត្យនិងវាស់ វែងដើម្បីស្ថាបនាផ្លូវប្រវែង៩គីឡូម៉ែត្រ​ទទឹង៦ម៉ែត្រស្រុកបន្ទាយស្រី.!!

សៀមរាប៖​ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ឯកឧត្តម​ផល សាម៉ន, ឯកឧត្តម សែម រតន:, ឯកឧត្តម សែម រតនា និងលោកជំទាវ, ឯកឧត្តម​ ប្រាក់ សុទ្ធ និងលោកជំទាវ និងឯកឧត្តម លី វណ្ណរ៉ា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សែម សុវណ្ណនី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរា បានចុះទៅពិនិត្យ និងវាស់វែងទទឹងផ្លូវភូមិ ទួលក្រឡាញ់ ដើម្បីស្ថាបនាផ្លូវប្រវែងជាង៩គីឡូម៉ែត្រ​ ទទឹង៦ម៉ែត្រ​សម្រួលដល់ការងារធ្វើដំណើររបស់ប្រជាពលរដ្ឋ​ ជាពិសេសបង្កឲ្យមានភាពងាយស្រួលសម្រាប់ការកសិផលរបស់ពួកគាត់ទៅកាន់ទីផ្សារ។
បន្ទាប់មកក្រុមការងារ បានចុះមកពិនិត្យនិងវាស់ប្រវែង ដើម្បីដាក់បង្គោលភ្លើងសូឡាបំភ្លឺផ្លូវ​ចាប់ពីព្រំប្រទល់ឃុំព្រះដាក់​ រហូតមកដល់ប្រាសាទបន្ទាយស្រី នៃឃុំខ្នារសណ្តាយ​ ដោយឲ្យឈ្មោះថា អំពូលបំភ្លឺភូមិឃុំមានសុវត្ថិភាព ដោយដាក់សង្ខាងផ្លូវចន្លោះពីអំពូលមួយទៅអំពូល​គឺប្រវែង១៥ម៉ែត្រ ជាមួយគ្រោងនឹងដាំដើមក្ងោក និងផ្កាសាកូរ៉ា នៅតាមដងផ្លូវនេះផងដែរ។ បន្ទាប់មកក្រុមការចុះទៅចែកអំណោយជូនស្ត្រីទើបសម្រាលកូន រួចចំនួន៦គ្រួសារ នៅភូមិ កកោះជ្រុំ​ ឃុំខ្នារសណ្តាយ។
ចំពោះការស្ថាបនាផ្លូវ ការដាក់អំពូលបំភ្លឺផ្លូវ និងដាំដើមឈើអមសង្ខាងផ្លូវជាតិ​​ក្នុងឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រីនេះ មេភូមិ​ មេឃុំ យុវជន និងប្រជាពលរដ្ឋ បានសាទរ និងអរគុណ​​ ឯកឧត្តម សែម សុវណ្ណនី ប្រធានក្រុមការងារ បានចុះមកអភិវឌ្ឍន៍នៅឃុំខ្នារសណ្តាយ មានការរីកចម្រើនខ្លាំង​ គឺមានផ្លូវ ជួយសង់ផ្ទះប្រជាពលក្រីក្រពីផ្ទះស្លឹក​ទៅជាផ្ទះស័ង្កសី និងបានចុះជួយដល់គ្រួសារក្រីក្រគ្រប់ខ្នងផ្ទះផងដែរ៕FB_IMG_1642761100292 FB_IMG_1642761108320 FB_IMG_1642761116431 FB_IMG_1642761097657 FB_IMG_1642761085757 FB_IMG_1642761123642 FB_IMG_1642761126375 FB_IMG_1642761082726 FB_IMG_1642761064622 FB_IMG_1642761061566 FB_IMG_1642761055581 FB_IMG_1642761044528 FB_IMG_1642761025736 FB_IMG_1642761033006 FB_IMG_1642761040934 FB_IMG_1642761190184 FB_IMG_1642761226604

You might like