ព្ថ្ងៃសៅរ៍ ទី២២ខែមករាឆ្នាំ២០២២នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធាន ក្រុមការងារចុះមូលដ្ឋានស្រុកត្រាំកក់ បានអញ្ជើញជួបសំណេះសំណាល ជាមួយ បេក្ខបម្រុង របស់ គណបក្សប្រជាជនកម្ពុជា តាមបណ្ដាឃុំទាំង ១៥របស់ ស្រុកត្រាំកក់ ខេត្តតាកែវ ចំនួន ជិត ២០០នាក់ នៅសាលប្រជុំស្នាក់គណបក្សប្រជាជនកម្ពុជា ស្រុកត្រាំកក់។
ថ្លែងក្នុងពិធីសំណេះសំណាលឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា បានមានប្រសាសន៍ថា ជាទូទៅ បេក្ខភាពក្រុមប្រឹក្សា ឃុំ សង្កាត់ ត្រូវបានធ្វើការបោះឆ្នោតស្ទាបស្ទង់ និងសម្រិតសម្រាំង តែទោះ ជាយ៉ាងនេះក៏ដោយ ក៏នៅមានចំណុចខ្វះចន្លោះ ពីព្រោះថាចិត្តមនុស្សមិនដូចគ្នានោះទេ កត្តាដែលសំខាន់ត្រូវចេះរួបរួមសាមគ្គី គោរពគ្នាទៅវិញទៅមក កុំរើសអើង ត្រូវដើរតាមគោលនយោបាយ របស់គណបក្ស ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងសូមផ្តល់ការគាំទ្រដ៏មុតមាំ និងចូលរួមសកម្មក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ជាតិ ក៏ដូចគោលនយោបាយរបស់គណបក្ស ដើម្បីមូល ដ្ឋានយើងទទួលបានសមិទ្ធិផលថ្មីៗ លើគ្រប់វិស័យ រួមចំណែកកាត់បន្ថយភាពក្រីក្រនៅក្នុងពិធីនេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានឧបត្ថម្ភនូវថវិកាមួយចំនួន ដល់ សមាជិក សមាជិកា ដែលបានចូលរួមក្នុងពិធីសំណេះសំណាលនេះដែរ៕

