គម្រោងអភិវឌ្ឍន៍លើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈTVETSDP

ការអភិវឌ្ឍកម្មវិធីសិក្សាឱ្យឆ្លើយតបតម្រូវការទីផ្សារការងារពិតជាមានសារៈសំខាន់ណាស់សម្រាប់វិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នេះជាប្រសាសន៍ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការ និងជានាយកគម្រោងអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVETSDP) ថ្លែងនៅក្នុងកិច្ចប្រជុំ “បិទដំណើរការបេសកកម្មដើម្បីត្រួតពិនិត្យមើលពីវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVETSDP)” តាមប្រព័ន្ធអនឡាញ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក ម៉ារ សុភា តំណាងប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងសហការី លោកស្រី ឱក ម៉ាលីកា តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD) និងសហការី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម លោកជំទាវ លោក លោកស្រី អគ្គនាយករង TVET ប្រធាននាយកដ្ឋាន មន្រ្តីអង្គភាពសម្របសម្រួលគម្រោងអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គ្រឹះស្ថានសិក្សាTVET ដែលពាក់ព័ន្ធ ជំនាញការជាតិ និងអន្តរជាតិ ព្រមទាំងមន្រ្តីពាក់ព័ន្ធផងដែរ ។FB_IMG_1643269858657 FB_IMG_1643269843555 FB_IMG_1643269840447 FB_IMG_1643269837495 FB_IMG_1643269825692 FB_IMG_1643269821026

You might like