សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពតបានរៀបចំពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំសមាជិក.សមាជិកាគ្រប់អង្គភាពជុំវិញខេត្ត!

ព្រឹកថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពត បានរៀបចំពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពត ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត។

ក្នុងពិធីនាព្រឹកនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំសម្ពន្ធយុវជនស្រលាញ់សន្តិភាពថ្នាក់កណ្តាល និងប្រតិភូអមដំណើរ តំណាងសាលាដំបូងខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត លោកប្រធានលេខាធិការដ្ឋានសាលាដំបូងខេត្ត លោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពត កែប តាកែវ កំពង់ស្ពឺ ព្រះសីហនុ និងខេត្តកោះកុង សមាគមមូស្លីមកម្ពុជាខេត្ត សមាគមសិស្សនិស្សិត បញ្ញាវន្តក្មេងវត្ត និងសមាជិក សមាជិកា សយសសមន្ទីរ អង្គភាពជុំវិញខេត្ត សរុបប្រមាណ១០០០នាក់។

តាមរយៈសេចក្តីសម្រេចលេខ ០០១/២២ ស.យ.ស.ស/ស.រ ចុះថ្ងៃចន្ទ៧រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ របស់គណៈកម្មាធិការកណ្តាលសម្ពន្ធយុវជនស្រលាញ់សន្តិភាព សម្រេចតែងតាំងឯកឧត្តម នូរ ច័ន្ទដា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ជាប្រធានទទួលបន្ទុកចុះជួយការងារសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តជាប់ឆ្នេរសមុទ្រ(កែប កំពត ព្រះសីហនុ និងកោះកុង)។FB_IMG_1643373740680 FB_IMG_1643373759995 FB_IMG_1643373746679 FB_IMG_1643373750421 FB_IMG_1643373763450 FB_IMG_1643373768034 FB_IMG_1643373788478 FB_IMG_1643373778055 FB_IMG_1643373743566

You might like