ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ានបានអញ្ជើញជាអធិបតីភាពក្នុងការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ.សង្កាត់អាណត្តិទី៥.!

ថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរជ័យពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្ដេចក្រឡាហោម ស ខេង សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ សម្តេចពិជ័យសេនា ទៀ បាញ់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស ជូនចំពោះ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ជាសមាជិក សមាជិកាគណបក្ស បងប្អូនជនរួមជាតិក្នុងខេត្តបន្ទាយមានជ័យទាំងអស់សូមប្រកបតែនឹងពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី គោរពថ្លែងអំណរគុណចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការដឹកនាំបញ្ជា អន្តរាគមន៍យ៉ាងមុតស្រួចនិងទទួលបាននូវការគាំទ្រពីសហគមន៍ជាតិនិងអន្តរជាតិលើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយកាត់បន្ថយបាននូវផលប៉ះពាល់ជាអតិបរិមា និងបើកឲ្យដំណើរការប្រទេសឡើងវិញ។​ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏សូមថ្លែងអំណរគុណដល់ក្រុមការងារ អាជ្ញាធរដែនដី សប្បុរសជន និង អង្គភាពពាក់ព័ន្ធ ដែលតែងតែជួយចូលរួមអភិវឌ្ឍខេត្តបន្ទាយមានជ័យ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនអង្គពិធី អំពីលទ្ធផលនៃអង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣កន្លងទៅថ្មីៗនេះដែលសម្រេចបានប្រកបដោយស្មារតីឯកភាព ប្រជាធិតេយ្យ និងការទទួលខុសត្រូវខ្ពស់បំផុតចំពោះបុព្វហេតុជាតិ និងប្រជាជន។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបានបន្តថាក្នុងរយៈពេល៤៣ឆ្នាំកន្លងមកនេះ ផ្តើមចេញពីថ្ងៃជ័យជម្នះ៧ មករា កម្ពុជា ការពារ បានយ៉ាងរឹងមាំនូវសុខសន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ខឿនសន្តិសុខជាតិ និងស្ថិរភាពនយោបាយ ជាមួយនឹងការក្សាបាននូវព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍ។ សព្វថ្ងៃកម្ពុជាបានក្រោកឈរស្មើមុខមាត់ និងចូលរួមដោយស្មើភាព និងស្មើសិទ្ធិក្នុងរាល់កិច្ចការអន្តរជាតិ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា តាមការកំណត់ចំនួនឃុំ សង្កាត់ និងចំនួនសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ សរុបរួមមាន ១ ៦៥២ ឃុំ សង្កាត់ និងសមាជិកក្រុមប្រឹក្សាមានចំនួន ១១ ៦២២ក្រុមប្រឹក្សា ដែលក្នុងនោះខេត្តបន្ទាយមានជ័យ មានចំនួនឃុំ សង្កាត់មាន ចំនួន៦៧ និងចំនួនសមាជិកក្រុមប្រឹក្សាមាន ៥៣៣នាក់ ដូចនេះទាមទាឲ្យយើងត្រូវតែបន្តអនុវត្តនូវផែនការសកម្មភាពការងារគណបក្សឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ឲ្យបានម៉ត់ចត់ដើម្បីយកប្រៀបឈ្នះជាដាច់ខាត។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានណែនាំដល់អាជ្ញាធរដែនដីត្រូវរួមគ្នាបន្តកសាងខឿនការពារជាតិ ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ការពារសន្តិភាព ស្ថិរភាព និងសន្តិសុខជាតិឲ្យកាន់តែរឹងមាំ។​ បន្តប្រកាន់ខ្ជាប់នូវអភិក្រម “ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”។ ចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩ ព្រមទាំងបន្តចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងរួមគ្នាទប់ស្កាត់ បញ្ហាគ្រឿងញៀននៅតាមមូលដ្ឋាន។ ចំពោះសមាជិកគណបក្ស ត្រូវបន្តរក្សាសាមគ្គីភាព ខិតខំយកចិត្តទុកដាក់លើការងារបោះឆ្នោតឃុំ សង្កាត់នាពេលខាងមុខ និងចូលរួមកសាង អភិវឌ្ឍតាមភូមិ ឃុំ សង្កាត់ តាមគោលនយោបាយរបស់គណបក្ស និងរាជរដ្ឋាភិបាល។FB_IMG_1643868644223 FB_IMG_1643868601358 FB_IMG_1643868611042 FB_IMG_1643868615843 FB_IMG_1643868623211 FB_IMG_1643868516822 FB_IMG_1643868514387 FB_IMG_1643868512039 FB_IMG_1643868507103 FB_IMG_1643868504579

You might like