កិច្ចប្រជុំស្ដីពីការបង្កើត ក្រុមការងារខេត្តដើម្បីចុះអនុវត្តការជីកប្រឡាយព័ទ្ធជុំវិញទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោភ្នំពេញថ្មី.!

នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ
ឯកឧត្ដម ឣ៊ូច ភា ឣភិបាល នៃគណ:ឣភិបាលខេត្តតាកែវ
បានឣញ្ជើញជាអធិបតីបើកកិច្ចប្រជុំពិភាក្សានិងផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារខេត្តដើម្បីចុះអនុវត្តការជីកប្រឡាយព័ទ្ធជុំវិញទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោភ្នំពេញថ្មីនៅស្រុកបាទីខេត្តតាកែវ។ កិច្ចប្រជុំផ្សព្វផ្សាយនេះ រៀបចំទ្បើងនៅសាលប្រជុំអគាររដ្ឋបាលខេត្តតាកែវ។

ក្នុងកិច្ចប្រជុំខាងនេះដែរ ក៏មានការអញ្ជើញចូលរួម លោក ម៉ឹង វុធី ឣភិបាលរងខេត្ត លោក នាយករដ្ឋបាលខេត្ត លោកឧកញ្ញា ឆារស៏ វ៉ាន់ អគ្គនាយករងក្រុមហ៊ុនCAICតំណាងក្រុមហ៊ុនម្ចាស់គម្រោងព្រមទាំងសហការី តំណាងអយ្យការអមសាលាដំបូងខេត្ត លោកស្នងការរងនគរខេត្តតាកែវ លោក មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត លោក ភួន ឈីម អភិបាលស្រុកបាទី លោក លោកស្រី អាជ្ញាធរ ភូមិឃុំមួយចំនួនផងដែរ៕FB_IMG_1644212299335 FB_IMG_1644212303042 FB_IMG_1644212314781 FB_IMG_1644212332696 FB_IMG_1644212320421 FB_IMG_1644212336693

You might like