ពិធីកិច្ចប្រជុំស្តីពីការអនុវត្តតួនាទីនិងប្រកាសផ្លាស់ប្ដូរមុខតំណែងជូនដល់នាយ ទាហាននៃកងរាជអាវុធហត្ថចំនួន៥៤រូប.!

ខេត្តបន្ទាយមានជ័យ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ចនិងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំខែមករា ឆ្នាំ២០២២ ទិសដៅខែកុម្ភ: ឆ្នាំ២០២២ និងប្រកាសផ្លាស់ប្តូរមុខតំណែងជូនដល់នាយទាហាននៃកងរាជអាវុធហត្ថខេត្តចំនួន៥៤រូប។

ក្នុងពិធីនោះផងដែរដោយ
មានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកនាយសេនាធិការរង លោកប្រធាន-អនុមន្ទីរទាំង០៧ លោកនាយ-នាយរងការិយាល័យ លោកមេបញ្ជាការ-មេបញ្ជការរងមូលដ្ឋានក្រុង-ស្រុកទាំង០៩ សរុបចំនួន១៣០ រូប ។

នាក្នុងឱកាសនេះលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការដ្ឋានកងអាវុធខេត្តបន្ទាយមានជ័យក៏បានធ្វើការផ្ដាំផ្ញើដល់កងកម្លាំងដែលទទួលបាននូវតួនាទីថ្មីក្រោយពីបានធ្វើការប្រកាសទាំងអស់ត្រូវខិតខំអនុវត្តតួនាទី-ភារកិច្ច ដែលថ្នាក់លើប្រគល់ជូនតាមអនុក្រឹត្យលេខ ១១ អនក្រចុះថ្ងៃទី០៩ខែមករាឆ្នាំ២០១៩ស្តីពីការកែសម្រួលរចនាសម្ព័ន្ធ ក្របខណ្ឌចាត់តាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

ជាកិច្ចបញ្ចប់លោកឧត្ដមសេនីយ៍ត្រីមេបញ្ជាការ បានជូនពរដល់កងកម្លាំង
ដែលចូលរួមទាំងអស់បានទទួលនូវសុខភាពល្អ និងទទួលបានជ័យជំនះគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន ជាពិសេសផ្ដល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានប្រកបដោយសុខសន្តិភាពផងដែរ៕FB_IMG_1644225256586 FB_IMG_1644225265732 FB_IMG_1644225259820 FB_IMG_1644225280785 FB_IMG_1644225277986 FB_IMG_1644225268216 FB_IMG_1644225274477 FB_IMG_1644225284226 FB_IMG_1644225287087 FB_IMG_1644225301572 FB_IMG_1644225304309 FB_IMG_1644225307368 FB_IMG_1644225310908 FB_IMG_1644225314110 FB_IMG_1644225316968

You might like