លោកអភិបាលខេត្តបាត់ដំបងបានទទួលជួបសម្ដែងការគួរសមជាមួយអង្គការ USAIDសម្រាប់ក្នុងការចូលរួមការអភិវឌ្ឍន៍ខេត្តបាត់ដំបង.!

នៅរសៀលថ្ងៃចន្ទទី០៧ ខែកុម្ភៈ ឆ្នាំ២០២២លោកអភិបាលខេត្តបាត់ដំបងបានទទួលជួបសម្ដែងការគួរសមជាមួយគណៈប្រតិភូនៃអង្គការUSAID ដែលដឹកនាំដោយលោកស្រី ណែនស៊ី អ៊ីសលីក នាយិកាបេសកកម្មភ្នាក់ងារសហរដ្ឋអាមេរិច សម្រាប់ការអភិវឌ្ឍអន្តរជាតិ ដើម្បីរាយការណ៍អំពីលទ្ធផលការងារដែលអង្គការUSAID បានសម្រេចកន្លងមក និងលើកទិសដៅសម្រាប់កិច្ចការបន្ទាប់ទៀត ក្នុងការចូលរួមអភិវឌ្ឍន៍ខេត្តបាត់ដំបង ។

លោកស្រី ណែនស៊ី អ៊ីសលីក នាយិកាបេសកកម្មភ្នាក់ងារសហរដ្ឋអាមេរិច សម្រាប់ការអភិវឌ្ឍអន្តរជាតិ បានថ្លែងអំណរគុណដល់ខេត្ត អបអរសាទរ ដែលក្រុងបាតដំបង នៃខេត្តបាត់ដំបង បានទទួលពាន់រង្វាន់ទេសចរណ៍ស្អាតអាស៊ានលើកទី៣ (២០២២-២០២៤) ។

លោកស្រី បានបន្តទៀតថា អង្គការUSAID នឹងបន្តជួយទៅលើគម្រោងនានាដូចជាលើវិស័យកសិកម្ម ក្នុងការជួយការបណ្តុះបណ្តាល រកទីផ្សារដល់កសិករក្នុងការនាំចេញ វិស័យសុខាភិបាល វិស័យបរិស្ថាន និងវិស័យអប់រំ ក៏ដូចជាគម្រោងទប់ស្កាត់ការជួញដូរមនុស្ស នៅក្នុងខេត្តបាត់ដំបង ។

ខ្ញុំសូមថ្លែងអំណរគុណ ដល់អង្គការUSAID ដែលកន្លង មកបានចូលរួមជាមួយរដ្ឋបាលខេត្តដើម្បីអភិវឌ្ឍន៍ខេត្តបាត់ដំបង។FB_IMG_1644235837172 FB_IMG_1644235839889 FB_IMG_1644235844857 FB_IMG_1644235847803 FB_IMG_1644235860500 FB_IMG_1644235917472 FB_IMG_1644235906098 FB_IMG_1644235912604 FB_IMG_1644235863662 FB_IMG_1644235873662 FB_IMG_1644235877244 FB_IMG_1644235880750 FB_IMG_1644235884439

You might like