លោកឧត្តមសេនីយ៍ទោអូត ស៊ីវុត្ថាស្នងការនគរបាលខេត្ត អញ្ជើញ​ចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនដល់មន្ត្រីនគរបាលក្របខ័ណ្ឌថ្មីស្ទឹងត្រែង.!!

ថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្ត បានអញ្ជើញ​ចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនលំហាត់របៀប ដល់មន្ត្រីនគរបាលក្របខ័ណ្ឌថ្មី នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពី លោកស្នងការរង លោកនាយ នាយរងការិយាល័យបុគ្គលិក លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៧០១ លោកអធិការនគរបាលក្រុង-ស្រុកទាំង៦នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។

ថ្លែងក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ទោ ស្នងការ ក៍បានចង្អុលបង្ហាញ និង​ផ្តល់​អនុសាសន៍​អំពីវិន័យ០០៦ របស់កងកម្លាំងនគរបាលជាតិ ត្រូវស្លៀកពាក់ឲ្យបានត្រឹមត្រូវជានគរបាល និងត្រូវយកមេរៀនដែលលោកគ្រូបង្គោលបានបង្ហាត់បង្រៀនទៅអនុវត្តឲ្យបានខ្ជាប់ខ្ជួននៅតាមអង្គភាពសាម៉ី ពិសេសត្រូវគោរពច្បាប់ គោរពវិន័យ និងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ។
យើងត្រូវរួមគ្នាទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តតាមវិធានការសុខាភិបាល។FB_IMG_1644584755890 FB_IMG_1644584750514 FB_IMG_1644584759401 FB_IMG_1644584765260 FB_IMG_1644584767940 FB_IMG_1644584770675 FB_IMG_1644584773356 FB_IMG_1644584776186 FB_IMG_1644584780592 FB_IMG_1644584812374

You might like