បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២២នេះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំបន្ទាន់មួយស្តីពីការងារគ្រប់គ្រងនិងការចុះបញ្ជីសម្បត្តិរដ្ឋ ដល់កងកម្លាំងនគរបាលទូទាំងខេត្ត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងកររង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលក្រុង/ស្រុកទាំង៩ និងមេបញ្ជាការវរសេនាតូចទាំង៤
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន័ក្នុងកិច្ចប្រជុំថា ការប្រជុំថ្ងៃនេះគឺធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយផែនការ២ចំណុច ១-ផ្សព្វផ្សាយសមាភាពក្រុមការងារចុះពិនិត្យ និងប្រមូលទិន្ន័យទ្រព្យសម្បត្តិ ២-គ្រប់អធិការក្រុង/ស្រុក និងមេបញ្ជាការវរ:ត្រូវរៀបចំឯកសារ ដាក់បញ្ចូលសម្បត្តិរដ្ឋ ដូចជា ដី អាគារ ដើម្បីស្នើរទៅអាជ្ញាធរចុះវាស់វែងធ្វើប័ណ្ណសម្គាល់អចលវត្ថុ។
ចំពោះនគរបាលប៉ុស្តិ៍ត្រូវពង្រឹងប្រសិទ្ធភាពការងារចែកចាយនិងអនុត្តន៍ដីការឲ្យបានល្អ ជៀសវាងមានភាពយឺតយ៉ាវ អនិវត្តន៍ខុសនីតិវិធីនាំឲ្យមានភាពអយុត្តិធម៌ចំពោះប្រជាពលរដ្ឋ៕

