ឯកឧត្តមអ៊ុំ រាត្រីអភិបាល ខេត្តអញ្ជើញចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងជូនកុមារអាយុ៣ឆ្នាំដល់ក្រោម៥ឆ្នាំ.!

នាថ្ងៃទី២៥ខែកុម្ភះ ឆ្នាំ
២០២២នេះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់កុមារអាយុ ៣ឆ្នាំដល់ក្រោម ៥ឆ្នាំ នៅមណ្ឌលសុខភាពស្រះរាំង ឃុំស្រះរាំងស្រុកមង្គលបូរី។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំង ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទថ្មីអូមីក្រុង ដែលកំពុងឆ្លងរាលដាលសព្វថ្ងៃ។ ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលក្រោមការ ដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានគិតគូរខ្ពស់អំពីសុខទុក្ខ ថ្នាក់ដឹកនាំ មន្ត្រីរាជការជួរមុខ ដែលបម្រើការងារជូនដល់ប្រជាពលរដ្ឋ ពិសេសកងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ និងមន្ត្រីសាធារណៈ ធ្វើយ៉ាងណាឱ្យយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស ឱ្យបានលឿន និងឆាប់រហ័សបំផុត។

ឯកឧត្តម អ៊ុំ រាត្រី ក៏បានអំពាវនាវ ប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ត្រូវនាំគ្នាមកទទួលវ៉ាក់សាំងគ្រប់ដុស និងដូសជម្រុញ (ទី៣ និងទី៤) ឱ្យបានគ្រប់ៗគ្នា ស្របតាមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលបានស្វែងរកវ៉ាក់សាំង មកចាក់ជូនបងប្អូនទូទាំងប្រទេសនាពេលនេះ។

សូមអាណាព្យាបាល ជម្រុញកូនចៅ និងប្រជាពលរដ្ឋអញ្ជើញទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឲ្យបានគ្រប់គ្នា ដើម្បីចូលរួមទប់ស្កាត់ការចម្លងរាលដាលនៃជំងឺកូវីដ១៩។

សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកក្រុង/ស្រុក ក្នុងខេត្ត បានកំពុងដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដុសទី១ អាយុ ៣ឆ្នាំដល់ក្រោម៥ឆ្នាំ និងដូសជម្រុញ៕FB_IMG_1645787171496 FB_IMG_1645787168809 FB_IMG_1645787163617 FB_IMG_1645787193362

You might like