កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់រដ្ឋបាល ពង្រឹងប្រសិទ្ធភាពក្នុងការ អនុវត្តខេត្តប្រចាំខែកុម្ភៈឆ្នាំ២០២២និងលើកទិសដៅភារកិច្ចបន្ត.!

ថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ដួង ពៅ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំជាមួយប្រធានមន្ទីរ-អង្គភាពជំនាញ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តប្រចាំខែកុម្ភៈ ឆ្នាំ២០២២ និងលើកទិសដៅភារកិច្ចបន្ត ក្នុងគោលបំណងត្រួតពិនិត្យវឌ្ឍនភាពការងារ និងពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តការងាររបស់មន្ទីរវិស័យឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត ថ្នាក់ដឹកនាំកម្លាំងទាំងបីប្រភេទ អភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត នៅសាលប្រជុំធំសាលាខេត្ត។

បន្ទាប់ពីថ្នាក់ដឹកនាំខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធនានា បានលើកឡើងនូវវឌ្ឍនភាពការងារ លទ្ធផលសម្រេចបាន និងបញ្ហាប្រឈមជូនអង្គប្រជុំ រួមគ្នាត្រួតពិនិត្យ ពិភាក្សា និងធ្វើការដោះស្រាយ នូវចំណុចដែលខ្វះចន្លោះនោះរួចមក, ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម ដួង ពៅ បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់អាជ្ញាធរ ស្រុក ក្រុង ឃុំ សង្កាត់ មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំង៣ ដែលបានខិតខំអនុវត្តតួនាទីភារកិច្ច ប្រកបដោយប្រសិទ្ធិភាព ក្នុងការចូលរួមគាំទ្រគោលនយោបាយយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។ ដើម្បីបង្កើនការងារឱ្យកាន់តែមានភាពសកម្ម ឯកឧត្តម បានក្រើនរំលឹកដល់បណ្តាមន្ទីរអង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍហេដ្ឋារចនាម្ព័ន្ឌនៅតាមមូលដ្ឋាន និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋទូទាំងខេត្ត និងបានដាក់ចេញនូវផែនការសំខាន់ៗមួយចំនួន ជាការឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ។

ក្នុងកិច្ចប្រជុំនេះដែរឯកឧត្តម អភិបាលរងខេត្ត ក៏បានជំរុញ និងលើកទឹកចិត្តបន្ថែមទៀត ដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀតលើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងពង្រឹងការអនុវត្តគោលនយោបាយ ”ភូមិ ឃុំ មានសុវត្ថិភាព” នៅតាមក្រុង ស្រុក នឹងទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃខុសច្បាប់គ្រប់រូបភាព នឹងការពារឲ្យបាន ធនធានធម្មជាតិ ព្រមទាំង បង្ក្រាបនូវល្បែងស៊ីសងគ្រប់ប្រភេទផងដែរ៕FB_IMG_1646190757858 FB_IMG_1646190760180 FB_IMG_1646190766830 FB_IMG_1646190769248 FB_IMG_1646190771997 FB_IMG_1646190776515 FB_IMG_1646190781418 FB_IMG_1646190791302 FB_IMG_1646190795467 FB_IMG_1646190764281

You might like