អភិបាលខេត្តកំពង់ធំបានលើកទឹកចិត្តដល់បងប្អូនទាំងអស់ចូលរួមអនុវត្តទទួលខុសត្រូវខ្ពស់នូវចលនាប្រឡងប្រណាំងទីក្រុងស្អាតរមណីយដ្ឋានល្អ.!

នាព្រឹកថ្ងៃទី២ខែមីនាឆ្នាំ២០២២នៅសួនស្ទឹងសែនខេត្ត
ឯកឧត្តមងួន រតនៈ អភិបាលខេត្តកំពង់ធំបានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នករស់នៅក្នុងក្រុងស្ទឹងសែន ចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នូវចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ជាទីក្រុងស្អាតរបស់យើង ក្នុងការប្រកួតប្រជែងជាមួយទីក្រុងដទៃនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺជាកិត្តិយសមួយសម្រាប់ប្រជាពលរដ្ឋខេត្តកំពង់ធំយើងនៅក្នុងបច្ចុប្បន្ន និងទៅអនាគត ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ជាពិសេសអ្នករស់នៅក្នុងស្ទឹងសែន។

ដោយមានការលើកទឹកចិត្តនឹងថ្លែងនៅក្នុងពិធីទិវាជាតិទីក្រុងស្អាតលើកទី១០ ក្រោមប្រធានបទ “ទីក្រុងស្អាត គាំទ្រការបើកទេសចរណ៍កម្ពុជា” អមជាមួយការប្រកាសយុទ្ធនាការ “កម្ពុជាស្អាត” ឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (SEA Games 2023)ខេត្ត
កំពង់ធំ។

នាឱកាសនោះដែរ បន្ទាប់ពីឯកឧត្តម ងួន រតនៈ បានអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត រួចមក ឯកឧត្តម បន្ថែមទៀតថា ការប្រារព្ធទិវាជាតិនេះ ពិតជាបានរួមចំណែកបំផុស និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសចំពោះយុវជន កុលបុត្រ កុលធីតាខ្មែរឱ្យ បន្តយកចិត្តទុកដាក់កាន់តែខ្លាំងបន្ថែមទៀត ក្នុងកិច្ចគាំពារបរិស្ថាននិងការលើក
កម្ពស់ការអភិវឌ្ឍន៍បៃតងដែលជាការរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើននៃសង្គម
ជាតិយើង។

ឯកឧត្តម ងួន រតនៈ បន្តថា ទីក្រុងស្អាតផ្ដើមចេញពីយើងទាំងអស់គ្នា ដែលតម្រូវទាមឲ្យយើងចូលរួមអនុវត្តកាត្វកិច្ច ជាពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងសែន ត្រូវយកចិត្តទុកដាក់វេចខ្ចប់កាកសំណល់រឹង និង រាវឲ្យមានរបៀបរៀបរយ ការរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស “នៃភាពស្អាត” ដែលត្រង់ចំណុចនេះ “ស្អាត” សំដៅដល់ “ស្អាតដោយមានទេសភាពស្រស់ត្រកាល, ស្អាតដោយភាពប្រណិត, ស្អាតដោយមានបរិស្ថានល្អប្រសើរ, ស្អាតដោយមានអនាម័យ, ស្អាតដោយមានសុវត្ថិភាព, ស្អាតដោយមានគុណភាព និងស្អាតដោយមានឱជារសឆ្ងាញ់ពិសារ”។ ហើយក៏ជាទីក្រុងប្រកបដោយ “ភាពវៃឆ្លាត” មាន “ភាពស្អាតនិងបៃតង” ប្រកបដោយអនាម័យ ដែលមានសណ្តាប់ធ្នាប់រៀបរយ, មានការធានាបាននូវសុខសុវត្ថិភាពពេញលេញ, មានការផ្តល់សេវាសាធារណៈប្រកបដោយបដិសណ្ឋារកិច្ចល្អ, មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់និងសម្បទាទ្រទ្រង់គ្រប់គ្រាន់ និងមានការផ្តល់ សេវាកម្មទេសចរណ៍ប្រកបដោយគុណភាព គឺជាមជ្ឈដ្ឋានដែលប្រជាជនគ្រប់រូបប្រាថ្នាចង់រស់នៅ ហើយទាំងនេះ ក៏ជាកត្តាកំណត់ការសម្រេចចិត្តដ៏ចម្បងបំផុតមួយសម្រាប់ភ្ញៀវទេសចរ ក្នុងការជ្រើសរើសគោលដៅទស្សនារបស់គេនាពេលបច្ចុប្បន្នផងដែរ។

ចុងបញ្ចប់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងភ្ញៀវទេសចរគ្រប់រូប ត្រូវប្រកាន់ខ្ជាប់នូវការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ពិសេស ទម្លាប់នៃការរស់នៅជាមួយ “ភាពស្អាតនិងអនាម័យ” រួមជាមួយការអនុវត្តតាមវិធានសុខាភិបាល និងវិធាននានារបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ការចម្ងលជំងឺកូវីដ-១៩។FB_IMG_1646201788329 FB_IMG_1646201790979 FB_IMG_1646201803462 FB_IMG_1646201799059 FB_IMG_1646201795234

You might like