នៅរសៀលថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ឯកឧត្តមអ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមសុខលូអភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានាក្នុងឃុំតាគ្រាមនិងឃុំស្នឹងនៃស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានខេត្តបាត់ដំបង ដែលធ្វើការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារវិទ្យាល័យតាគ្រាម ចំនួន១ខ្នង កម្ពស់២ជាន់ ស្មើនឹង១២បន្ទប់ អគារអនុវិទ្យាល័យ សម្ដេចក្រឡាហោម ស ខេង ឫស្សីរោទិ៍ ១ខ្នង ៥បន្ទប់ ស្ថិតនៅក្នុងឃុំតាគ្រាម និងអគារបឋមសិក្សាបុស្សសម្ព័រ ១ខ្នង ៦បន្ទប់ និងប្រឡាយប្រវែង ៣៦,៤០០ម៉ែត្រ ស្ពានបេតុង៨កន្លែង សំណង់សិល្បៈការ១កន្លែង និងសំណង់ស្ទាក់ទឹក១កន្លែង ស្ថិតតនៅឃុំស្នឹង នៃស្រុកបាណន់ ខេត្តបាត់ដំបង ដែលពិធីនេះប្រារព្ធនៅបវិវេណវិទ្យាល័យតាគ្រាម នៃឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ៕

