ខេត្តតាកែវ៖ នាព្រឹកថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំ(ផែនការអន្តរស្ថាប័ន ស្តីពីកិច្ចការ ការពារការរៀបចំការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ~ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២~២០២៤ តាមប្រព័ន្ធ(Zoom Meeting)ជាមួយឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ ដោយមានការចូលរួមពីៈ លោកអភិបាលរងខេត្ត លោកមេបញ្ជាការកងអាវុធហត្ថខេត្ត លោកមេបញ្ជាការតំបន់ប្រិតិបត្តិការសឹករងខេត្ត និងមន្រ្តីពាក់ព័ន្ធពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត គ.ស.អ៕

