រដ្ឋបាលខេត្តបន្ទាយមានជ័យចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីតាមប្រព័ន្ធបញ្ជូនសារសម្លេងរូបភាពVideoConference.!!

នៅព្រឹកថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តមខេងស៊ុមប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តម អ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យរួមទាំងលោកឧត្តមសេនីយ៍ទោសិទ្ធិឡោះស្នងការនគបាលខេត្តបានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធបញ្ជូនសារ សម្លេង រូបភាព (Video Conference) ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព ទីស្ដីការនាយករដ្ឋមន្ត្រី។

សម្រាប់របៀបវារៈនៃកិច្ចប្រជុំនាសប្តាហ៍នេះ មានដូចខាងក្រោម៖
១-សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០នៃច្បាប់ស្តីពីការគ្រប់គ្រង​ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
២-សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ។
៣-បញ្ហាផ្សេងៗ៕FB_IMG_1648790639503 FB_IMG_1648793455231 FB_IMG_1648793457829 FB_IMG_1648793422178 FB_IMG_1648793430451 FB_IMG_1648793434755 FB_IMG_1648793441823 FB_IMG_1648793478473 FB_IMG_1648793507350

You might like